NASA កំពុង​សម្ងំ​ធ្វើ​តេស្ត​យានអវកាស​ទំនើប​មួយ​ ដែល​អាច​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​ព្រះ​ចន្ទ​ ដោយ​ប្រើ​ពេល​លឿន​ត្រឹម​តែ​៤ម៉ោង​ប៉ុណ្ណោះ។

star-trek-enterprise-uses-warp-drive

យាន​អវកាស​នេះ​ត្រូវ​បាន​ឱ្យ​ឈ្មោះ​ថា EMDrive។ EMDrive ​ជា​ប្រភេទ​គ្រឿង​ម៉ាស៊ីន​អេឡិចត្រូម៉ាញ៉េទិក ដែល​ប្រើ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ ហើយ​វា​​បម្លែង​ថាមពល​អគ្គិសនី​ទៅ​ជា​កម្លាំង​រុញ​ច្រាន​យ៉ាង​ខ្លាំង ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រេង​ឥន្ធនៈ​សម្រាប់​​រ៉ុកកែត​នោះ​ឡើយ។

បច្ចេកវិទ្យា​នេះ ចំណាយ​ទុន​តិច​​ក្នុង​ការ​បញ្ជូន​យាន​អវកាស​​​ទៅ​កាន់​លំហ ហើយ​ក៏​ចូល​រួម​ចំណែក​ដោះ​ស្រាយ​វិបត្តិ​កង្វះ​ឥន្ធនៈ​ផង​ដែរ។ EMDrive អាច​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​ព្រះ​ចន្ទ​ ដោយ​ប្រើ​ពេល​ត្រឹម​តែ​៤ម៉ោង និង​កាត់​បន្ថយ​ថេរៈ​វេលា​ទៅ​កាន់​ភព​ព្រះ​អង្គារ​ពី​ ២ទៅ៣ឆ្នាំ មក​នៅ​ត្រឹម​តែ​ ៧០ថ្ងៃ​ប៉ុណ្ណោះ។

EMDrive អាច​ចាត់​ទុក​ថា​ជា​បច្ចេកវិទ្យា​បង្កើត​ថ្មី​មួយ ដែល​អាច​ឱ្យ​អ្នក​អវកាស​ធ្វើ​ដំណើរ​ទៅ​កាន់​លំហ​បាន​ឆាប់​រហ័ស និងជួយ​ជំរុញ​ដល់​ការ​រុក​រក​ភពជា​ច្រើន​ផ្សេង​ទៀត​​នៅ​​ក្នុង​កាឡាក់ស៊ី  Milky Way បាន​ទៀត​ផង៕ ​​

ប្រភព៖ សប្បាយ

យាន​អវកាស​ថ្មី NASA អាច​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះ​ចន្ទ​ ប្រើ​ពេល​តែ​៤ម៉ោង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់