ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោកកឹម សុខា នៅថ្ងៃទី៣០ខែមករានេះ បានថ្លែងថា ប្រជាពលរដ្ឋខ្មែរថ្ងៃនេះ គឺបានយល់ដឹងយ៉ាងច្បាស់ពីបញ្ហលទ្ធិប្រជាធិតេយ្យ ដូច្នេះ ទើបសន្ទុះការគាំទ្រររបស់ប្រជាពលរដ្ឋខ្មែរដែលមកគាំទ្ររគណបក្សរបស់ខ្លួនយ៉ាងច្រើន រហូតទទួលបានអាសនៈ៥៥កៅអីនៅក្នុងរដ្ឋសភា។ហើយថា ពលរដ្ឋខ្មែរបានយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ មិនចាញ់ពលរដ្ឋភូមានោះឡើយ។លោកណន សាម៉េតមានសេចក្តីរាយការណ៍
ការថ្លែងរបស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបែបនេះ គឺធ្វើឡើនៅក្នុង ពិធីចុះជួបសម្មជន និងពលរដ្ឋមួយចំនួន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៣០ ខែមករានេះ។លោកកឹម សុខា បានថ្លែងបញ្ជាក់ថា លោកបានប្រាប់ រដ្ឋមន្ត្រីការបទេសសហរដ្ឋអាមេរិក លោក ចន ឃើរី ថា សព្វថ្ងៃនេះ ពលរដ្ឋខ្មែរ បានយល់ដឹងពីលទ្ធិប្រជាធិបត្យេយ៉ាងផុសផុល មិនចាញ់ប្រជាជនភូមាទេ។នៅភូមា ដែលលទ្ធនៃការ បោះឆ្នោត បានធ្វើឲ្យគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុង សានសូជី ដែលជាបក្សប្រឆាំង ឈ្នះបក្សកាន់អំណាច បែបយោធានិយម របស់លោក ថេន សេន ។

បន្ថែមលើសពីនេះ លោកកឹម សុខា បានឲ្យដឹងបន្តទៀតថា គណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈនៅក្នុងរដ្ឋសភានេះ ក៏ដោយសារតែសន្ទុះនៃការគាំទ្ររបស់របស់ប្រជាពលរដ្ឋ ដែលទុកចិត្តនិងជឿរជាក់លើគោលនយោបាយរបស់គណបក្សសង្គ្រោះ។ក្រៅពីនេះ លោក កឹម សុខា បានក្រើនរំឭក សកម្មជនរបស់ខ្លួនថា អំពើពុករលួយ ការំលោភដីធ្លី ការបំផ្លាញធនធានធម្មជាតិ មិនគួលើកយកមកនិយាយទៀតទេ ដោយលោកអះអាងថា បញ្ហាទាំងនេះ ពលរដ្ឋបានជួបផ្ទាល់និងដឹងស្ទើរគ្រប់គ្នាអស់ហើយ។

សូមជម្រាបឡើងវិញថា នៅព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០១៦នេះ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានចុះ ជួបសម្មជន និងពលរដ្ឋមួយចំនួនដែលគាំទ្រ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។នៅក្នុងពិធីនោះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងច្រើន។

មេបក្សប្រឆាំងស្តីទីថា ពលរដ្ឋខ្មែរសព្វថ្ងៃយល់ដឹងពីលទ្ធិប្រជាធិបតេយ្យយ៉ាងផុសផុល

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់