កណ្ដាល៖ យោងតាមសេចក្ដីប្រកាសរបស់​​មន្ទីសាធារណការ​​ និងដឹងជញ្ជូនខេត្តកណ្ដាលបានលើកឡើងថា ​​ការ​បើក​ការដ្ឋានជួួសជុលផ្លូវជាតិលេខ ២ នឹងចាប់ផ្ដើម​ពី​យប់​ថ្ងៃ​ទី១៩ កក្កដាត​ទៅ។​ ដូច្នេះប្រជាពលរដ្ឋដែល​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​២ ត្រូវ​ជិះ​វាង​ទៅ​តាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី២ (ផ្លូវ ៦០​ម៉ែត្រ ទៅ​ផ្លូវ​ចំការ​ដូង) ឬ​ផ្លូវ​វត្ត​ព្រែក​ថ្លឹង ផ្លូវ​លេខ​២០ ផ្លូវ​លេខ​១២០ និង​ផ្លូវ​ជាតិ​លេខ​៣វិញ។

គួរជម្រាបជូនថា ដោយសារ​តែ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់ជាបន្ត​បន្ទាប់ មន្ទីរ​សាធារណការ ក៏​បាន​សម្រេច​ពន្យារ​ពេល​ក្នុងការ​ជួសជុល​ផ្លូវ​ជាតិ​លេខ​២ជា​បណ្ដោះ​អាសន្ន​វិញ ដោយ​រង់ចាំ​រាំង​ភ្លៀង និង​ផ្លូវ​ថ្នល់​ស្ងួត​សិន។ មន្ទីរ​សាធារណការ ក៏មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ច្បាស់លាស់​អំពី​ការ​បើក​ការដ្ឋាន​ជួសជុល​ជា​ថ្មី​នៅឡើយទេ៕

 

មូលហេតុនៃការពន្យារពេលក្នុងការជួសជុលផ្លូវជាតិលេខ២

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Oeun Sophea

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់