រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្តល់បា្រក់​ឧបត្ថម្ភ​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ ចំនួន ៥ម៉ឺន​រៀល ក្នុង​ម្នាក់ ជូន​ដល់​មន្រ្តី​រាជការ​ស៊ីវិល។ នេះ​បើយោង​តាម​អនុក្រឹត្យ​ស្តីពី​ការ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចុះ​ហត្ថលេខា​ដោយសម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ទី១៨សីហា​នេះ។

​ប្រាក់​ឧបត្ថម្ភ​នេះ ត្រូវបាន​ផ្តល់​សម្រាប់ម្នាក់ៗ​តែ១​កន្លែង និង១លើក​ប៉ុណ្ណោះ។ ការ​បើកផ្តល់​ប្រាក់ឧបត្ថម្ភ ត្រូវ​អនុវត្ត​ឲ្យបាន​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ពោល​គឺ​យ៉ាងយូរ​បំផុត ត្រឹមថ្ងៃទី​១៥ ខែ​កញ្ញា។ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ នឹង​ប្រារព្ធ​ធ្វើឡើង​ពីថ្ងៃទី ១៩ ដល់ ២១ ខែ​កញ្ញា ឆ្នាំ​២០១៧៕

មន្រ្តី​រាជការ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Oeun Sophea

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់