(ភ្នំពេញ)៖ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា កម្លាំងសមត្ថកិច្ចបានឃាត់រថយន្តរបស់លោក កឹម សុខា នៅតាមបណ្តោយមហាវិថីព្រះនរោត្តម នៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ។

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់សារព័ត៌មានថា ពុំមានការឃាត់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនោះទេ។ តែលោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ថា មានការឃាត់ឆែកឆេររថយន្តរបស់លោក កឹម សុខា ពិតប្រាកដមែន។

តែយ៉ា់ងណាបើតា​ម​លោក អេង ឆៃអ៊ាង ដដែល នៅ​ក្នុង​រថយន្ត​​លោក​ កឹម សុខា ដែលអាជ្ញាធរបាន​ឃាត់នោះ ​មិន​មានវត្តមាន​​លោក កឹម សុខា​ នៅលើ​រថយន្ត​នោះឡើយ ដោយមានតែ​ភរិយា​របស់​លោក កឹម សុខា និង​អ្នក​បើក​ឡាន​ម្នាក់​ប៉ុណ្ណោះ​។ ហើយលោកថា ក្រោយ​ពី​មិនឃើញ​លោក​ កឹម​ សុខា សមត្ថកិច្ច​ ក៏បានអនុញ្ញាតឲ្យ​ភរិយាលោក កឹម សុខា និងអ្នក​បើក​រថយន្ត​នោះ​បើក​រថយន្ត​ចេញ​​ទៅ។

ជាការកត់សម្គាល់ ហេតុ​ការណ៍ឃាត់​រថយន្តនេះ ធ្វើ​ឡើង​បន្ទាប់​ពីលោក ​កឹម សុខា ប្រធាន​ស្តីទី គណបក្ស​សង្គ្រោះជាតិ បដិ​សេធ​មិន​បង្ហាញ​នៅ​តុលាការ​ជា​លើ​ទី ២​ ក្នុង​នាម​ជា​សាក្សី​ទាក់​ទង​នឹង​សំណុំរឿង​ សញ្ចារកម្ម​ នៅថ្ងៃទី ២៦ ខែឧសភា នេះ តាមដីកាកោះហៅ​លើកទី ២ របស់​ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​រាជធានីភ្នំពេញ៕
កឹម សុខា ២

មន្រ្តីបក្សប្រឆាំង៖ អាវុធហត្ថប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា តែអវត្តមានក្នុងរថយន្ត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់