មន្ទីរ​សុខាភិបាលខេត្តក្រចេះ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ បានចេញសេចក្ដីជូនដំណឹង ដោយ​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ឈប់​បរិភោគ​ស្រា ជាពិសេស​ស្រា​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ឬ​សាច់សត្វ​ងាប់​ដោយសារ​ការពុល ឬ​មាន​ជំងឺ ។ 

សេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តក្រចេះ យ៉ាងដូច្នេះ ក្រោយពីមានករណីប្រជាពលរដ្ឋ​ នៅស្រុកស្នួល ខេត្តក្រចេះ បានឈឺនិងស្លាប់លើករណីនេះជាបន្តបន្ទាប់។

ក្នុងសេចក្ដីជូនដំណឹង ចុះហត្ថលេខាដោយលោក​វេជ្ជបណ្ឌិត ឈ្នាង សុ​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តក្រចេះ ចុះ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ ​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ឈប់​បរិភោគ​ស្រា ជាពិសេស​ស្រា​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ឬ​សាច់សត្វ​ងាប់​ឯកឯង ដោយសារ​ការពុល ឬ​មាន​ជំងឺ ឬ​អាហារ​មាន​ជាតិពុល ឬ​មាន​មេរោគ​។​

​មន្ទីរសុខាភិបាលខេត្តក្រចេះ បាន​បង្ហាញថា ដើម្បី​បង្ការ​ខ្លួន​កុំ​ឲ្យ​ឈឺ និង​ស្លាប់ បណ្តាលមកពី​បញ្ហា ដូច​កាលពីពេល​ថ្មីៗ​នេះ នៅ​ខេត្តក្រចេះ ដែលមាន​ប្រជាជន​ឈឺ និង​ស្លាប់​ជា​បន្តបន្ទាប់ បណ្តាលមកពី​ការបរិភោគ​ស្រា មាន​ជាតិពុល ឬ​សាច់សត្វ​ងាប់​ឯក​ឯ​ដោយសារ​ការបំពុល ឬ​មាន​ជំងឺ គឺ​សូម​បងប្អូន​ទាំងអស់ ឈប់​បរិភោគ​ស្រា ជាពិសេស​ស្រា​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ឬ​សាច់សត្វ​ងាប់​ឯកឯង ដោយសារ​ការពុល ឬ​មាន​ជំងឺ ឬ​អាហារ​មាន​ជាតិពុល ឬ​មាន​មេរោគ​។​

​សូម​រម្លឹកថា កន្លងថ្មីៗនេះ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ មានប្រជាពលរដ្ឋចំនួន ៥ នាក់ បាន​ស្លាប់ និង​ជាង ៣០ នាក់​ផ្សេងទៀត ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារតែ​ទទួលទាន​សាច់​ឆ្កែ ដែល​ពុល​ស្លាប់ កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥​។ ក្រោយមក នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ឃុំ​ខ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ក៏មាន​ករណី​ពុល​ស្រាថ្នាំ បណ្តាល​ឲ្យ​ស្ត្រី ២​នាក់​ស្លាប់ និង​៣ នាក់ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

 

មន្ទីរសុខាភិបាលខេត្តក្រចេះ ប្រកាសឲ្យពលរដ្ឋឈប់ផឹកស្រាគ្មានការត្រួតពិនិត្យត្រឹមត្រូវ និងឈប់បរិភោគសាច់សត្វងាប់ ដោយសារការពុល ឬមានជំងឺ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់