ភេរ វករ៥នាក់ត្រូវបានសម្លាប់ និងជនសង្ស័យ ជាង៦០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងយុទ្ធនាការបោសសម្អាតក្រុមភេវកម្ម របស់រដ្ឋាភិបាលក្រោយករណីវាយប្រហារ ភេរវកម្មនៅទីក្រុងឡាហ័រ កាលពីថ្ងៃ ទី២៧ ខែមីនា ឆ្នាំ២០១៦ នេះបើយោងតាមការផ្សាយរបស់បណ្ដាញព័ត៌មានប៉ាគីស្ថានបាន ។

បណ្ដាញទូរទស្ស Urdu TV បានផ្សាយ ថា ភេរវករ៥នាក់ត្រូវបានក្រុមសន្ដិ សុខបាញ់សម្លាប់ក្រោយមានផ្ទុះអាវុធ ដាក់គ្នាក្នុងយុទ្ធនាការបោសសម្អាតក្រុមភេរវកម្មនៅក្នុងខេត្ដPunjab ។ ក្រៅ ពីនេះជនសង្ស័យ២៥០នាក់ស្ថិតនៅក្នុង ស្រុកSialkot និងជាង២០០នាក់ស្ថិត នៅក្នុងស្រុក Gujranwala ត្រូវបានចាប់ ខ្លួនដើម្បីសួរចម្លើយ ។

ហេតុការណ៍វាយប្រហារខាងលើត្រូវ បានមន្ដ្រីរដ្ឋបាលទីក្រុងឡាហ័របាននិយាយ ថា ជនដែលបំផ្ទុះគ្រាប់បែកនោះមាន បំណងចូលទៅក្នុងសួនសាធារណៈ ហើយ បំផ្ទុះខ្លួនឯងជិតកន្លែងដែលក្មេងៗកំពុង តែលេងសប្បាយតែម្ដង។ ក្រោយហេតុ ការណ៍នោះក្រុមសង្គ្រោះបន្ទាន់បានស្ទុះស្ទាដុតដៃដុតជើងជួយជនរងគ្រោះ ចំណែក ក្រុមគ្រូពេទ្យវិញបានប្រកូកប្រកាសស្វែង រកការបរិច្ចាគឈាមបន្ទាន់ដើម្បីជួយ ដល់អ្នករស់រានមានជីវិត។ ភ្លាមៗក្រុម ឧទ្ទាមតាលីបង់ក៏បានចេញមុខប្រកាសថា នេះជាស្នាដៃរបស់ខ្លួនហើយគោល ដៅគេគឺសម្លាប់គ្រិស្ដសាសនិកឱ្យខ្ទេច។

យុទ្ធនាការបោសសម្អាតក្រុមភេរវករ កើតឡើងក្រោយការវាយប្រហារសម្លាប់ មនុស្សរហូតដល់ទៅ៧៤នាក់និងជាង ៣០០នាក់រងរបួស។ សាខាក្រុមតាលី បង់នៅក្នុងប្រទេសប៉ាគីស្ថានបានចេញមុខទទួលខុសត្រូវពីការវាយប្រហារទាំងនោះ ។

ទាក់ទិននិងហេតុកានេះដែរនាយករដ្ឋមន្ដ្រីប៉ាគីស្ថានលោក Nawaz Sharif បានសម្ដែងការសោកស្ដាយ និងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ហើយថ្កោលទោសថា នេះ ជាទង្វើយ៉ាងអសីលធម៌បំផុតចំពោះជីវិត មនុស្សស្លូតត្រង់។ ជាមួយគ្នានេះសមភាគីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌីល នាយករដ្ឋមន្ដ្រីបាន ទូរស័ព្ទមកភ្លាមលួងលោមថា ប្រជាជន ឥណ្ឌាជាបងប្អូនដែលឈរជាមួយប្រជាជន ប៉ាគីស្ថានជានិច្ច។ រីឯជ័យលាភីពានរង្វាន់ ណូបែលសន្ដិភាពនាង Malala Yousa- fzai បានសរសេរក្នុង Tweeter ថា ប៉ាគី ស្ថាននិងពិភពលោកត្រូវតែរួមគ្នាជាធ្លុងមួយ ព្រោះថាជីវិតមនុស្សគ្រប់រូបមាន តម្លៃដែលត្រូវតែគោរពនិងការពារ។ ខាងបុរីវ៉ាទីកង់វិញបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារយ៉ាងយង់ឃ្នង សំដៅប្រឆាំងអ្នកកាន់សាសនាគ្រិស្ដ ដែលមានចំនួនតិចតួចក្នុងប្រទេសនេះ។

សូមបញ្ជាក់ថា នៅប្រទេសប៉ាគីស្ថាន មានអ្នកកាន់សាសនាគ្រិស្ដប្រមាណ ជាង១.៦ភាគរយនៃប្រជាជនសរុប២០០លាននាក់។ ហើយភាគច្រើនជាអ្នកកាន់ សាសនាអ៊ិស្លាម។ អ្នកនាំពាក្យយោធា បានអះអាងថា ភ្នាក់ងារស៊ើបអង្កេត កំពុងតែតាមចាប់ខ្លួនមេខ្លោងសមគំនិត ខណៈដែលរដ្ឋាភិបាលខេត្ដPunjab នៃ ទីក្រុងឡាហ័រប្រកាសកាន់ទុក្ខជាតិរយៈ ពេល៣ថ្ងៃ។

ជាមួយគ្នានោះផងដែរអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីម៉ូន បានអំពាវនាវឱ្យសហ គមន៍អ៊ិស្លាមដែលមានចំនួនច្រើនលើស លប់ក្នុងប្រទេសប៉ាគីស្ថានជួយការពារ គ្រិស្ដសាសនិកដែលមានចំនួនតិចតួច នេះផង។

In 002

 

មនុស្ស៦០០នាក់ត្រូវចាប់ខ្លួនសង្ស័យ ជាប់ពាក់ព័ន្ធ ភេរវកម្មក្នុង ទីក្រុងឡាហ័រនៅប៉ាគីស្ថាន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់