ឃ្លាំង​ស្តុក​អេតចាយ​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ត្រូវ​បាន​ភ្លើង​ឆាបឆេះ កាលពី​វេលា​ទាប​ភ្លឺ​ចូល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៧ ហើយ​រហូតមកដល់​ម៉ោង ៧:០០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ​ទើប​រលត់។ ក្នុង​នោះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​ជាង​១០០​ជើង។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អគ្គីភ័យ​ឆេះ​ឃ្លាំង​ទិញ​-​លក់​អេតចាយ បណ្ដាល​មកពី​ឆ្លង​ចរន្តអគ្គិសនី។ លោក​បន្ត​ថា ឃ្លាំង​នេះ​សង់​ពី​ដែក​ប្រក់​ស័ង្កសី ទំហំ​៤៥​ម៉ែត្រ​គុណ​២៥​ម៉ែត្រ ហើយ​គ្រោះ​អគ្គិភ័យ​នេះ មិន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ឬ​របួស​នោះ​ទេ​។​​

ប្រភព​ដដែល​បាន​បន្ត​ថា គ្រោះ​អគ្គិភ័យ​ឆេះ​ឃ្លាំង​ស្តុក​អេតចាយ​នេះ គឺ​បំផ្លាញ​ទ្រព្យសម្បត្តិ​ច្រើន​ម៉ឺន​ដុល្លារ៕

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Oeun Sophea

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់