(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន បានយាងមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីបំពេញព្រះរាជដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ នៅប្រទេសកម្ពុជា។ 

តបតាមការអញ្ជើញពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន នៅម៉ោងប្រមាណជាង៨ព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះ បានយាងមកដល់ប្រទេសកម្ពុជាហើយប្រកបដោយសុវត្ថិភាព ដើម្បីបំពេញព្រះរាជដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកម្ភៈ ឆ្នាំ២០១៦ ដើមសប្ដាហ៏នេះ។ នៅក្នុង​ដំណើរ​យាង​មកដល់របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ថៃ សិរិ​ន​ថន សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អញ្ជើញ​បដិសណ្ឋារកិច្ច ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ ជួប​សម្តែង​ការគួរសម នៅ​វិមាន​សន្តិភាព​។​

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ​ឲ្យ​ដឹងថា នា​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ស្អែកនេះ ប្រមុខរាជរដ្ឋាភិបាល សម្តេច​ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ជាមួយព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន ក្នុង​ពិធី​បញ្ចុះបឋមសិលាសាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យាកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺ​។ ហើយ​នៅវេលា​ម៉ោង​១១​ព្រឹក យាង​ក្រាបបង្គំ ចូលគាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទាក់ទង​នឹង​ការបំពេញព្រះរាជទស្សនកិច្ច​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ  បាន​ជូនដំណឹង​ឲ្យ​ដឹងថា ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ច ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នឹង​យាង​ប​បង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួប​ជាមួយ​សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​។​

សម្តេច​ ហ៊ុន សែន នឹង​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នឹង​អញ្ជើញ​និងយាង​ធ្វើជា​អធិបតី ក្នុង​ព្រះ​រាជពិធី​បញ្ចុះបឋមសិលា សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យាកំពង់ស្ពឺ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ​នៅ​ខេត្តកំពង់ស្ពឺ ។​

​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នឹង​លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នឹង​យាង​និងអញ្ជើញ ធ្វើជា​អធិបតី ក្នុង​ព្រះ​រាជពិធី​ប្រគល់ អគារ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ឈើទាល នៅ​ខេត្តកំពង់ធំ​។​

​ក្រៅពីនេះ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នឹង​យាង​ចូលរួមក្នុង​ព្រះ​រាជពិធី​សម្ពោធ មណ្ឌល​សុខភាព នៅ​ខេត្ត​រតនៈគីរី និង​ស្លាក​ឈ្មោះ​ថ្មី នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា កំពង់​ឈើទាល នៅ​ខេត្តកំពង់ធំ​។​ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន ក៏​នឹង​យាង​ទតសាលាបឋមសិក្សា​មួយចំនួន នៅតាម​ខេត្ត​នានា​ផងដែរ៕

 

ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន យាងមកដល់កម្ពុជានៅព្រឹកនេះ ក្នុងព្រះរាជដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់