ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិចំនួន៤រូប ក្នុងនោះមានថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) មួយរូប និងថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ៣រូប បន្ទាប់ពីមន្ត្រីនគរបាលទាំងនោះ បានបំពេញភារកិច្ចបង្ក្រាបគ្រឿងញៀន មួយចំនួនធំ នាពេលកន្លងមក។នេះបើយោងតាមព្រះរាជក្រឹត្យ​ដែលចុះព្រះហស្ថលេខាព្រះមហាក្សត្រចុះថ្ងៃទី២៦មករាឆ្នាំ២០១៦។

បើតាមព្រះរាជក្រឹត្យឲ្យដឹងថាមន្ត្រីនគរបាលជាន់ខ្ពស់ទាំង៤នាក់រួមមាន៖ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ គឺត្រូវដំឡើងជូនឧត្តមសេនីយ៍ត្រី សាន សុទ្ធី អត្តលេខ ០៤៨៤២។ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី គឺ ១-វរសេនីយ៍ឯក ទ្រស សុខជា អត្តលេខ ០១៤៦៩, ទី២-វរសេនីយ៍ឯក យឹម វីរៈ អត្ថលេខ ០៧៤៥៥៣ និងទី៣-វរសេនីយ៍ឯក សឿង ណុល អត្តលេខ ១៥៧៦៧។

king Of Cambordge

ព្រះមហាក្សត្រត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិនគរបាលជាតិ៤រូប ក្រោយបង្ក្រាបគ្រឿងញៀនពេលកន្លងមក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់