ល្បែង​លើ​គ្រែ គឺ​ជា​តម្រូវការ​ជីវិត ដែល​មនុស្ស​ភាគ​ច្រើន​មិន​អាច​រំលង​បាន​នា​ពេល​ពេញ​វ័យ។ យ៉ាង​ណា​ក្ដី ចំណង់​ភាគី​ក្នុង​រឿង​ស្នេហា​ដ៏​ក្ដៅ​រោល​រាល​នេះ មិន​អាច​កើត​ឡើង​គ្រប់​ពេល​វេលា​ដូច​គ្នា​ឡើយ។ ការ​សិក្សា​ថ្មី​មួយ បាន​បង្ហាញ​ថា​នារី​មាន​ចំណង់​ខ្លាំង​នៅ​ពេល​យប់ ឯ​បុរស​វី​បែរ​ជា​មាន​ចំណង់​ខ្លាំង​នៅ​ពេល​ព្រឹក​ទៅវិញ។

 

???????????????????????????????

 

​​បើ​តាម​ការ​សិក្សា​ថ្មី​មួយ និង​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Dailymail របស់​អង់គ្លេស ព្រម​ទាំង​​បណ្ដា​សារព័ត៌មាន​ជា​ច្រើន​ផ្សេង​ទៀត បាន​បង្ហាញ​ថា នារី​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​បំផុត​ជា​មធ្យម​​នៅ​ម៉ោង ១១:២១ យប់​ជ្រៅ។ ចំណែក​ឯ​ចំណង់​បុរស​វិញ មាន​គម្លាត​ខុស​ពី​នារី​ដល់​ទៅ​ជាង ១៥​ម៉ោង ពោល​គឺ​ចំណង់​បុរសជា​មធ្យម​​កើន​ឡើង​ដល់​កំពូល​នៅ​ម៉ោង ៧:៥៤ ព្រឹក ដែល​ជា​វេលា​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី។ ​

ការ​សិក្សា​ថ្មី​នេះ ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​សិច Lovehoney ទៅ​លើ​មនុស្ស​ពេញ​វ័យ ២៣០០​នាក់។ លទ្ធផល​បង្ហាញ​ថា ៦៨​ភាគរយ នៃ​នារី និង​៦៣​ភាគរយ​នៃ​បុរស បាន​ណាត់​ជួប​ដៃគូ ដើម្បី​ចាប់​ផ្ដើម​លេង​ល្បែង​លើ​គ្រែ មិន​ស្រប​ទៅ​នឹង​ចំណង់​របស់​ខ្លួន។ ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការងារ​ប្រចាំ​ថ្ងៃ ពេល​វេលា​សិច​ដ៏​ប្រសើរ​បំផុត បូក​រួម​នឹង​ចំណង់​ផង​នោះ គឺ​ចន្លោះ​ពី ១១​យប់ ទៅ​ម៉ោង ២ រំលង​អាធ្រាត្រ។ ​​

សហប្រធាន​ក្រុមហ៊ុន Lovehoney លោក Richard Longhurst បាន​និយាយ​ថា “មាន​គម្លាត​ពេល​វេលា​គ្នា​ច្រើន​ក្នុង​រឿង​សិច រវាង​ភេទ​ផ្ទុយ​គ្នា”។ លោក​បាន​បន្ត​ទៀត​ថា “បុរស​ត្រៀម​ខ្លួន​រួច​រាល់​មុន​អាហារ​ពេល​ព្រឹក… ចំណែក​ឯ​នារី​វិញ ភាគ​ច្រើន​​មាន​ចំណង់​នៅ​ពេល​យប់។ អ្វី​ដែល​ជា​ការ​លើក​ទឹក​ចិត្ត​នា​ពេល​នេះ គឺ​មនុស្ស​​ភាគ​ច្រើន​ស្វែង​រក​សុភមង្គល​ផ្លូវ​ភេទ ដោយ​ស្រុះ​ស្រួល​ជាមួយ​តម្រូវការ​ដូច​គ្នា”៕ ​​​

 

Untitled                                                    ភាគរយ​ចំណង់​ផ្លូវ​ភេទ​របស់​បុរស​នារី​តាម​ម៉ោង

ប្រភព៖ សប្បាយ

ពេល​វេលា​ដែល​បុរស​នារី​ចង់​បំផុត​រឿង​លើ​គ្រែ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់