លោក ហង្ស ពុទ្ធា បាន​ប្រាប់​សារព័ត៌មាន​​ថា ពលរដ្ឋ​កម្ពុជា ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ឡើងទៅ ហើយ​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នា​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨ មាន​ពីរ​ប្រភេទ គឺ​ទីមួយ ពលរដ្ឋ ដែល​ចំណាកស្រុក ទៅ​រស់នៅ​និង​ធ្វើការ​នៅក្រៅ​ប្រទេស ហើយ​ទី​ពីរ គឺ​ពលរដ្ឋ នៅក្នុង​ប្រទេស​។ អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ពលរដ្ឋ ដែល​ចំណាកស្រុក​ជាង​១​លាន​នាក់ មិនទាន់​ចុះឈ្មោះ​។ ហើយ​ពលរដ្ឋ​ផ្សេងទៀត នៅក្នុង​ប្រទេស បូក​ទាំង​ពលរដ្ឋ ដែល​ទើបនឹង​គ្រប់​អាយុ ផងដែរ​»​។
​បើតាម​លោក ហង្ស ពុទ្ធា ការរៀបចំ​ចុះឈ្មោះ​បោះឆ្នោត​នេះ គឺ​សម្រាប់តែ​ពលរដ្ឋ ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត ប៉ុណ្ណោះ​។ លោក ធ្លាប់​បញ្ជាក់ថា ពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ កាលពីពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កន្លងទៅ គឺអាច​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នាពេលខាងមុខ​តែម្តង ដោយ​ពួកគេ មិនចាំបាច់​ទៅ​ចុះឈ្មោះ ម្តង​ទៀតឡើយ​។​
​លោក ហង្ស ពុទ្ធា មិនទាន់​អាច​បញ្ជាក់បាន​នោះទេ ថាគ​.​ជ​.​ប ត្រូវ​ត្រៀម​ថវិកា​ប៉ុន្មាន សម្រាប់​ការចំណាយ​លើ​ការបោះឆ្នោត​ថ្នាក់ជាតិ នា​អាណត្តិ​ទី​៦​នេះ​។​
​សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២0១៧ តទៅ គ​.​ជ​.​ប នឹង​ចាប់ផ្តើម​រៀបចំ​ចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ ក្នុង​ឆ្នាំ​២០១៨​។ រដ្ឋាភិបាល បានកំណត់​យក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨ ជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ថ្នាក់ជាតិ​៕

ពលរដ្ឋខ្មែរប្រមាណ២លាននាក់មិនទាន់ចុះឈ្មោះបោះឆ្នោត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Sa Em

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់