ផ្លូវ ស្ពាន ៧០% ​នៅ​កម្ពុជាដឹង​ជា​​កម្ចីរបស់​ប្រទេស​ណាដែរ?

147

ឯកឧត្ដម ស៊ុន ចាន់​ថុល មាន​ប្រសាសន៍​ថា ផ្លូវ​សាង​សង់​រួចជាង ​២ ០០០​ គីឡូ​ម៉ែត្រ​​​ ស្ពាន​ឆ្លង​ទន្លេ​មេគង្គ ទន្លេ​សាប ទន្លេ​បាសាក់ ទន្លេ​សេកុង​ ​និងកំពង់ផែ​ស្វយ័ត​ភ្នំពេញ​នៅ​កៀន​ស្វាយ​ សុទ្ធតែ​ជា​កម្ចី​សម្បទាន​របស់​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​។

 plov sjt

ទេសរដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូនរូបនេះ បាន​បន្ថែម​​ថា បច្ចុប្បន្ន​កម្ពុជា​មាន​គម្រោង ​៤ ​ដែល​កំពុង​តែ​សាងសង់ ក្នុង​នោះ​មាន​ស្ពាន ផ្លូវ​ ​ក៏​ជា​កម្ចី​ពី​ចិន​ដែរ​ ហើយ​មាន​គម្រោង​ ១ ​ទើប​តែ​ចរចា​ចប់ និង​គម្រោង​ ១ ​ទៀត​ នឹង​រៀបចំ​ចរចា​ ដើម្បី​សាងសង់​ផ្លូវ ​២​ ខ្សែ​ទៀត។

ឯកឧត្ដមថ្លែង​យ៉ាង​ដូច្នេះ​ថា៖ “ខ្ញុំ​អាច​និយាយ​ថា ផ្លូវ ស្ពាន ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រហែល​ ៧០​%​ មក​ពី​ប្រទេស​ចិន។”

មិនតែប៉ុណ្ណោះ ​ចិន​បាន​បណ្ដុះបណ្ដាល ​មន្ត្រី​របស់​ក្រសួង​សាធារណការ​ជា​រៀងរាល់​ថ្ង ហើយបន្ថែម​លើ​ពី​នេះ​ ឯកឧត្ដម ស៊ុន ចាន់​ថុល ថែម​ទាំង​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន ហឺណាន​ ផ្ដល់​បរិក្ខារ​គ្រឿង​ចក្រ​ ដល់​មន្ទីរ​សាធារណការ​មួយ​ឈុត​ទូទាំង​ប្រទេស​ទៀត​ផង។

រដ្ឋ​មន្រ្តី​ក្រសួង​សាធារណការ នឹង​ចរចា​ជាមួយ​ក្រុមហ៊ុន ហឺណាន ក្នុង​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ក្រុង​ព្រះសីហនុ​ ដើម្បី​ឱ្យ​គម្រោង​មួយ​នេះ ​ដំណើរ​ការ​ក្នុង​ពេល​ឆាប់​ៗ បន្ទាប់​ពី​ចប់​កម្មវិធី​នា​ព្រឹក​នេះ​។

គួរ​បញ្ជាក់​ថា ប៉ុន្មាន​ចំណុច​ខាងលើ​ ឯកឧត្ដម ស៊ុន ចាន់​ថុល បាន​ថ្លែង​ឱ្យ​ដឹង​ក្នុង​​ពិធី​ ប្រគល់ និង​ទទួល​បរិក្ខារ​គ្រឿង​ចក្រ​ ជា​ជំនួយ​ឥត​សំណង​របស់​ក្រុមហ៊ុន​ ហឺណាន ​វិនិយោគ​ ដឹកជ្ជូន នៃ​ប្រទេស​ចិន៕

 

banner