សាកសពបុរសម្នាក់បានគេប្រទះអណ្ដែតតាមទឹកក្នុងទន្លេបាសាក់បង្កឲ្យមានការភ្ញាក់ភ្អើលដល់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៦:១០នាទី នៅចំណុចមាត់ច្រាំងក្នុងទន្លេបាសាក់ ស្ថិតនៅស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ប្រទះឃើញសាកសព នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៦:១០នាទី។

ជនរងគ្រោះ ឈ្មោះ ពិត វឿន ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ។ មុនពេលកើតហេតុនៅថ្ងៃទី ២៦.កក្កដា.២០១៧ វេលាម៉ោង ១៦:០០នាទី មានឈ្មោះពិត វឿន បានបបួលឪពុកបង្កើតទៅមុជទឹកនៅក្នុងទន្លេបាសាក់ លុះមុជទឹកហើយឪពុកក៏ឡើងមកផ្ទះមុន ដោយមិនឃើញឈ្មោះពិត វឿន មកជាមួយទេ ។

សូមបញ្ជាក់ថា ឈ្មោះពិត វឿន ជាមនុស្សចូលចិត្តផឹកស្រា ស្រវឹងរាល់ថ្ងៃ ជួនកាលដើរមិនចូលផ្ទះ ក៏មានដែរ ទើបបងប្អូនមិនចាប់អារម្មណ៏ រឿងលង់ទឹក ។ លុះនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ដោយបាត់មិនឃើញជនរងគ្រោះមកផ្ទះ ទើបបងប្អូនសង្ស័យថាជនរងគ្រោះលង់ទឹក ក៏បានមករាយការណ៏ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកោះខែល ។
សមត្ថកិច្ចនគរបាលស្រុក ប៉ុស្តិ៍រដ្ឋបាល និងសាច់ញាតិ បានស្វែងរកជនរងគ្រោះ ប៉ុន្តែរកមិនឃើញ ។លុះនៅថ្ងៃទី ២៨ កក្កដា ២០១៧ វេលាម៉ោង០៦និង១០នាទី ទើបប្រជាពលរដ្ឋ ប្រទះឃើញ សាកសពឈ្មោះពិត វឿន អណ្តែកទឹកឡើងនៅចំណុចកើតហេតុខាងលើ និងបានរាយការណ៏ជូនសមត្ថកិច្ច ហើយប្រាប់ទៅដល់សាច់ញាតិ អោយទៅពិនិត្យមើល ។បន្ទាប់មក សមត្ថកិច្ចផ្នែកជំនាញស្រុក ប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ លោកមេភូមិ បានធ្វើការត្រួតពិនិត្យ ឃើញថា ពុំមានស្លាស្នាមអ្វីទេ គឺសព ពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន និងបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

ផឹកស្រាស្រវឹងរាល់ថ្ងៃចៃដន្យចុះមុជទឹកនៅក្នុងទន្លេបាសាក់ ស្រាប់តែ…………

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់