ប្រមុខរដ្ឋាភិបាលសម្រេចសម្រួលអត្រាពន្ធនាំចេញ កៅស៊ូ

223

នាយករដ្ឋ​មន្ត្រីកម្ពុជាសម្តេចហ៊ុន សែន សម្រេចកែសម្រួលអត្រាពន្ធនាំចេញ លើមុខទំនិញកៅស៊ូ ដោយទម្លាក់អត្រាពន្ធនាំចេញ គួរឲ្យកត់សំគាល់ ដើម្បីជួយដល់អ្នកដាំដុះកៅស៊ូនៅកម្ពុជា។នេះបើយោងតាមអនុក្រឹត្យ​របស់រាជរដ្ឋាភិបាលបាន សម្រេចកែសម្រួលនូវអត្រាពន្ធចុះហត្ថលេខាដោយសម្ដេចហ៊ុនសែនកាលពីថ្ងៃទី០៤មិនាឆ្នាំ២០១៦។

អនុក្រឹត្យរបស់រាជរដ្ឋាភិបាលបាន សម្រេចកែសម្រួលនូវអត្រាពន្ធ ដែលមានដូចជា

– ពុំជាប់អាករ នាំចេញនោះទេបើតំលៃអាករនាំចេញទាបជាង១ពាន់ដុល្លារអាមេរិក ក្នុងមួយតោន
– ជាប់អារកនាំចេញ ៥០ដុល្លារក្នុងមួយតោន បើតំលៃគិតអាករនាំចេញចាប់ពី១ពាន់ដុល្លារ​តែទាបជាង២ពាន់ដុល្លារ​ក្នុងមួយតោន
– ជាប់អាករនាំចេញ ១៥០ដុល្លារក្នុងមួយតោន បើតំលៃគិតអាករនាំចេញចាប់ពី២ពាន់ដុល្លារតែទាបជាង៣ពាន់​ដុល្លារក្នុងមួយតោន
– ជាប់អាករនាំចេញ ២០០ដុល្លារក្នុងមួយតោន បើតំលៃគិតអាករនាំចេញពី៣ពាន់ដុល្លារតែទាបជាង៤ពាន់ដុល្លារ​ក្នុងមួយតោន
– ជាប់អាករនាំចេញ ៣០០ដុល្លារក្នុងមួយតោន បើតំលៃគិតអាករនាំចេញពី៤ពាន់ដុល្លារ​ក្នុងមួយឡើងទៅ។

ក្នុងអនុក្រឹត្យបានបន្តថាបទបញ្ញាតិទាំងឡាយដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះត្រូចាត់ទុកជានារាករណ៍។

ដោយ ការទម្លាក់ពន្ធលើការនាំចេញកៅស៊ូ របស់រាជរដ្ឋាភិបាលត្រូវបានគេដឹងថា ក្រោយពីឧស្សាហ៍កម្មមួយនេះ កំពុងគំរាមកំហែង ដោយសារតំលៃធ្លាក់ចុះនៃជ័រកៅស៊ូ ដែលនាំឲ្យប្រជាពលរដ្ឋ​ដែលមានចំការកៅស៊ូ ក៏ដូចជាម្ចាស់ចំការកៅស៊ូ ខាតបង់និងបាក់ទឹកចិត្ត ក្នុងការប្រកបរបរនេះ។ ដូច្នេះការទម្លាក់តំលៃពន្ធនេះនិងជួយឲ្យប្រជាពលរដ្ឋធូរស្រាលបានមួយកំរិត។

សូមបញ្ជាក់ថា អនុក្រឹត្យអនុក្រឹត្យនេះទទួលបន្ទុកដោយរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីគ្រប់ក្រសួងគ្រប់ស្ថាប័ននិងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធចាប់ពីថ្ងៃទី០១មិនាឆ្នាំ២០១៦តទៅ។

 

 

banner