ក្នុង​ពិធី​បើក​មហាសន្និបាត សភា​តំបន់​អាស៊ី APA​កាលពី ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលកម្ពុជា មិនដែលភ្លេចខ្លួន ឬខ្វះការប្រុងប្រយ័ត្នចំពោះ ក្រុមឧទ្ទាមជ្រុលនិយម ISIS ដែលកំពុងវាយប្រហារនៅប្រទេសដទៃនោះទេ ទោះបីជាប្រទេសកម្ពុជាមិនមានការវាយប្រហារណាមួយពី ក្រុមឧទ្ទាមនេះក៏ដោយ ហើយថា ISIS ក៏អាចនឹងយកកម្ពុជាធ្វើជាជំរកលាក់ខ្លួនដែរ។

សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា «គេនិយាយថាប្រទេសកម្ពុជាមិនមានក្រុម ISIS មកដល់ក៏ប៉ុន្តែកម្ពុជាក៏មិន ត្រូវភ្លេចខ្លួន គេអាចវ៉ៃនៅប្រទេសដទៃនៅក្នុងតំបន់យើង ក៏ប៉ុន្តែគេអាចយកប្រទេសកម្ពុជា ធ្វើជាតំបន់សុវត្ថិភាពទៅវិញក៏ថាបានដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នជាមួយនឹងបញ្ហានេះ»

ក្រុម ISIS បានបើកការវាយប្រហារនៅប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា ហើយបានបង្កភេរវកម្មនៅប្រទេសអឺរ៉ុប រហូតដល់អាមេរិកផងដែរ។ នៅប្រទេសបារាំងការបង្កៃគ្រាប់បែកនៅទីក្រុងបារីស កាលពីពាក់កណ្តាលខែមុន បានបង្កឱ្យមានអ្នកស្លាប់ជាង១៣០នាក់ និងរបួសជាង៣០០នាក់ ហើយសកម្មភាពបាញ់រ៉ះរបស់ក្រុមនេះនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាថ្មីៗនេះ ក៏បានសម្លាប់មនុស្ស១៤នាក់ និងរបួសជាង២០នាក់ផងដែរ។ សេចក្តីរាយការណ៍សម្ងាត់ថ្មីមួយរបស់រុស្ស៊ីទៅកាន់ប្រទេសថៃ បានឱ្យដឹងថា មានជនជាតិស៊ីរី១០នាក់ ដែលគេជឿថា ក្រុមISISក៏បានចូលមកដល់ប្រទេសថៃតាំងពីខែតុលាផងដែរ ដោយមានគោលបំណង វាយប្រហារទីតាំងផ្សេងៗ ដែលជាកម្មសិទ្ធិរបស់ប្រទេសរុស្ស៊ី។

ដោយការលើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដូច្នេះ បានធ្វើ​ឡើង នៅ​ចំពោះមុខ​តំណាង​រដ្ឋសភា ព្រឹទ្ធសភា មកពី​បណ្តាល​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី ក្នុងនោះ ក៏មាន​ក្រុម​ជនជាតិ​អ៊ីស្លាម ផងដែរ​។​
​ក្នុងនោះសម្តេច ហ៊ុន សែន បាន​លើក​ឡើង​ថា ការវាយប្រហារ​របស់​ក្រុម ISIS បាន​រាលដាល​ដល់​អឺរ៉ុប និង​សហរដ្ឋអាមេរិកព្រមទាំង​តំបន់​ផ្សេងទៀតដោយ​មិន​រើសមុខ​នោះទេ​។ដូច្នេះ​កម្ពុជា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ​។

សូម្បីតែ​ តំណាង​អង្គការសហ​ប្រជា​ជាតិ ដែល​បាន​ចូល​មកជួប​សម្តេចកាលពីថ្ងៃទី០៨ធ្នូ សម្តេច​បាន​និយាយថា បើ​ទោះ​គេ​និយាយថា​ប្រទេស​កម្ពុជា មិនមាន​ពួក​អាយ​ស៊ី​ស ចូលមក​ដល់ ក៏​ប៉​ន្តែ​កម្ពុជា ក៏​មិនត្រូវ​ភ្លេចខ្លួន គេ​អាច​វាយ​នៅ​ប្រទេស​ដទៃ នៅក្នុង​តំបន់​យើង ក៏ប៉ុន្តែ​គេ​យក​កម្ពុជា​ធ្វើជា​តំបន់​សុវត្ថិភាព​វាយប្រហារ​ក៏​ថា​បាន​។ ដូច្នេះ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន ជាមុន​នឹង​បញ្ហា​នេះ​។​

sadaj hun sen 002 ok ok

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបនេះទៅកាន់មេដឹកនាំសភាតំបន់អាស៊ីជាសមាជិកចំនួន២៣ប្រទេស និងបណ្តាប្រទេសជា អ្នកសង្កេតការណ៍ជាច្រើនផ្សេងទៀត នៅក្នុងពិធីបើកកិច្ចប្រជុំសភាតំបន់អាស៊ី (APA) លើកទី៨ កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ខណៈ​ដែលមាន​ដំណឹង​ថា ក្រុម​រដ្ឋ​អ៊ីស្លាម ISIS បាន​ចូល​មកដល់​ប្រទេស​ថៃ ជាប់​នឹង​ប្រទេស​កម្ពុជា កាលពី​សប្តាហ៍​មុន​៕

ប្រមុខរដ្ឋាភិបាលកម្ពុជាប្រកាសឲ្យមានការប្រុងប្រយ័ត្ននឹង មិនត្រូវភ្លេចខ្លួនចំពោះក្រុម ISIS នោះទេ ទោះបីគ្មានការវាយប្រហារក្តី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់