លោកសួនសិរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរបានលើកឡើងថាសម្ដេច ហ៊ុន សែន អាចរក្សាបាននូវខ្សែក្រវ៉ាត់នយោបាយ កាន់អំណាចរហូតមកដល់ថ្ងៃនេះ គឺដោយសារនយោបាយអំពិលអំពែករបស់ សម រង្ស៊ី មេបក្សប្រឆាំងបង្គ្រប់កិច្ចនេះហើយ មើលមកគណបក្សដែលគ្មានកៅអីក្នុងសភាថាជា គណបក្សអំពិលអំពែក តែមិនដែលមើលឃើញនិងទទួលស្គាល់ខ្លួនឯងថា ធ្វើនយោបាយបែបសត្វអំពិលអំពែក ។ នេះបើយោងតាមការលើកឡើងរបស់សួនសិរីរដ្ឋា នៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦។

ប្រធានគណបក្សអំណាចខ្មែរលោកសួនសិរីរដ្ឋា បានលើកឡើងនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦តាមរយហ្វេសប៊ុករបស់លោកថាសម្ដេច ហ៊ុន សែន អាចរក្សាបាននូវខ្សែក្រវ៉ាត់នយោបាយ កាន់អំណាចរហូតមកដល់ថ្ងៃនេះ គឺដោយសារនយោបាយអំពិលអំពែករបស់ សម រង្ស៊ី មេបក្សប្រឆាំងបង្គ្រប់កិច្ច ។

លោកសួនសិរីរដ្ឋា​បន្តថាលោកសម រង្ស៊ី មើលមកគណបក្សដែលគ្មានកៅអីក្នុងសភាថាជា គណបក្សអំពិលអំពែក តែមិនដែលមើលឃើញនិងទទួលស្គាល់ខ្លួនឯងថា ធ្វើនយោបាយបែបសត្វអំពិលអំពែក ម្តងប្រឆាំង ម្តងស្រប ធ្វើឲ្យតែអ្នកគាំទ្រវេទនា ស្លាប់ របួស គ្រប់អាណត្តិនោះទេ ។

ប្រធានគណបក្សរូបនេះបន្តទៀតថាក្រៅពីឈរស្រែក ជយោ និងស្រែកអួតថា អាណត្តិក្រោយយើងឈ្នះហើយ នៅចំពោះមុខអ្នកគាំទ្រនោះ មេបក្សប្រឆាំងអំពិលអំពែកនេះ មិនដែលមានយុទ្ធសាស្ត្រនយោបាយអីដាក់ចេញមក ដើម្បីយកឈ្នះ សម្ដេចហ៊ុន សែន ឡើយ ។ តាំងពីវប្បធម៌បង្រួមបង្រួមជាតិ រហូតមកដល់វប្បធម៌សន្ទនា គឺបានលទ្ធផលឲ្យយួនចូលពេញស្រុក សម្បទានដីឲ្យយួន ចិន រហូតខ្មែរលែងមានដីសង់ផ្ទះ ហើយពលរដ្ឋខ្មែររស់នៅមហាសែនវេទនា លើទឹកដីខ្មែរខ្លួនឯង និងនៅតាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ សម រង្ស៊ី ហ៊ានប្រកាសទទួលស្គាល់ជនជាតិយួន ដែលមករស់នៅឈ្លានពានខ្មែរ ទាំងនោះ ថាឲ្យរស់នៅស្របច្បាប់ទៀត ។លោកថា នេះជាលទ្ធផលនយោបាយរបស់ គណបក្សប្រឆាំងអំពិលអំពែក ដែលដឹកនាំដោយ សម រង្ស៊ី ។

ជាមួយគ្នាដែរក្នុងនោះលោកសួនសិរីរដ្ឋា បន្ថែមថាមិនចាំបាច់និយាយថា នណាជាចោរទេ ពីព្រោះពលរដ្ឋខ្មែរ ស្គាល់ចោរច្បាស់ហើយ ។តែលោកព្យាយាមនិយាយដដែលៗបកស្បែកមុខពួកអ្នកចិញ្ចឹមចោរ ពីព្រោះពលរដ្ឋខ្មែរភាគច្រើននៅមិនទាន់ស្គាល់មុខមាត់ពិតរបស់ពួកចិញ្ចឹមចោរនេះ ដែលកំពុងតែជ្រកបន្លំខ្លួននៅក្រោមដំបូលជាតិ តាំងតែពីឆ្នាំ ១៩៩៣ មក ។

លោកសួនសិរីរដ្ឋាបញ្ជាក់ទៀតថាបើពលរដ្ឋខ្មែរនៅតែបន្តគាំទ្រពួកអ្នកចិញ្ចឹមចោរនេះ តទៀតនោះ ការចង់បានការផ្លាស់ប្តូររបស់ពលរដ្ឋខ្មែរ គឺមានលទ្ធផលស្មើនឹងយកទឹកទន្លេ ទៅដាំរំងាស់យកអំបិល ។

 

ប្រធាន បក្សអំណាចខ្មែរ៖ថាសម្ដេច ហ៊ុន សែន អាចរក្សា អំណាចរហូតមកដល់ថ្ងៃ ដោយសារនយោបាយអំពិលអំពែករបស់លោក សម រង្ស៊ី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់