ប្រធាន បក្សអំណាចខ្មែរ៖ដើម្បីរើសបានមេដឹកនាំល្អ ត្រឹមត្រូវ ពលរដ្ឋត្រូវតែប្រកាន់ជំហររុករកការពិតឲ្យឃើញ

502

លោកសួនសិរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរ​បានលើកឡើងថាដើម្បីរើសបានមេដឹកនាំល្អត្រឹមត្រូវ គឺទាំងពលរដ្ឋ ទាំងអង្គការសង្គមស៊ីវិល និងទាំងអ្នកសាព័ត៌មាន ត្រូវតែប្រកាន់ជំហររុករកការពិតឲ្យឃើញទាំងអស់គ្នា ហើយកុំធ្វើជាកន្ទបជួយលាក់បាំងការពិតឲ្យក្រុមអ្នកនយោបាយ ។

បើយោងតាមសំណេរនៅលើហ្វេសប៊ុកកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៦ប្រធានបក្សអំណាចខ្មែរ​ លោកសួន សិរីរដ្ឋា បានលើកឡើងថាបើចង់លាងជម្រះ សង្គមអាក្រក់ឲ្យទៅជាល្អស្អាត គឺពលរដ្ឋត្រូវនាំគ្នាសម្រេចចិត្តរើសឲ្យបាន មេដឹកនាំល្អត្រឹមត្រូវពិតប្រាកដម្នាក់មកដឹកនាំប្រទេស ។ ដើម្បីរើសបានមេដឹកនាំល្អត្រឹមត្រូវ គឺទាំងពលរដ្ឋ ទាំងអង្គការសង្គមស៊ីវិល និងទាំងអ្នកសាព័ត៌មាន ត្រូវតែប្រកាន់ជំហររុករកការពិតឲ្យឃើញទាំងអស់គ្នា ហើយកុំធ្វើជាកន្ទបជួយលាក់បាំងការពិតឲ្យក្រុមអ្នកនយោបាយ ។ ពិសេសអ្នកសារព័ត៌មាន និងក្រុមអង្គការសង្គមស៊ីវិល គឺមិនត្រូវធ្វើជាកន្ទបជួយខ្ចប់លាមក៍ឲ្យអ្នកនយោបាយទេ ។

ក្នុងនោះលោកបញ្ជាក់ឪ្យដឹងដែរថាក្នុងនាមជាអតីតៈអ្នកសារព័ត៌មានផង និងជាអតីតៈអ្នកធ្វើការក្នុងអង្គការសង្គមស៊ីវិលនៅស្រុកខ្មែរផងនោះ លោកមិនខ្លាចនឹងរិះគន់អង្គការសង្គមស៊ីវិលដែលធ្វើការក្នុងប្រទេសខ្មែរ ថាពួកគេបក្ខពួក ពុករលួយ គ្រួសារនិយម បក្សនិយម និងក្រាញក្នុងដំណែងនិយមនោះទេ ។ ពួកគេជាក្រុម «ស៊ីវិល បង្វិលស៊ី» ដែលខ្លួនឯងមិនស្អាតស្អំហើយឈរចង្អុលគេថាអាក្រក់ ។ លោកហ៊ាននិយាយថាលោកស្គាល់ពួកគេ (មេៗ និងមន្ត្រី អង្គការស៊ីវិល) ទាំងនោះដល់ក្រយ៉ៅ និងសរសៃរ ។

លោកសួនសិរីរដ្ឋាបន្តទៀតថានេះជាបុព្វហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀតដែលខ្ញុំចេញធ្វើនយោបាយ និងបង្កើត គណបក្សអំណាចខ្មែរ ។

 

banner