ប្រធានគណបក្សដែលទើបនឹងបង្កើតថ្មីនៅកម្ពុជាគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់បានលើកឡើងដើម្បីឆ្លើយតបនិងគណបក្សសង្គ្រោះជាតិក៏ដូចជាស្រាយចម្ងល់ បងប្អូនយុវជន និងពលរដ្ឋខ្មែរទាំងអស់ថា តើលោក បានលុយពីណាធ្វើនយោបាយនោះ?ដោយលោកបញ្ជាក់ថាលោកផ្ទះរបស់លោកបានដាក់លក់ដើម្បីចូលប្រឡូកនយោបាយដោយលោកថាដោយសារឃើញបងប្អូនពលរដ្ឋ និងយុវជនខ្មែរទាំងអស់កំពុងជួប ប្រទះនិងការកេងចំណេញ ពីអ្នកនយោបាយកន្លងមក។ នេះបើយោងតាម Facebook របស់លោក ពេជ្រ ស្រស់បង្ហាញនិងបកស្រាយនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។

បើយោងតាម Facebook របស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បង្ហាញនិងបកស្រាយនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ បានលើកឡើង និងវាយប្រហារទៅកាន់ គណបក្សសង្គ្រោះជាតិថា បើគណបក្សសង្គ្រោះជាតិល្អ សូមកុំបារម្មណ៍រឿងគេបំបែកសម្លេងអី បើអ្នកគិតថា គណបក្សយុវជនកម្ពុជា បង្កើតមក ដើម្បីបំបែកសម្លេងបក្សសង្រោះជាតិ នោះអ្នកកំពុងគិតថាបក្សសង្រោះជាតិមិនមានមេដឹកនាំល្អទេ ព្រោះថាគ្រាន់តែក្មេងស្រុកស្រែម្នាក់ អាចបំបែកសម្លេងគណបក្សសង្រោះជាតិបាន ។

ដែលការចេញបកស្រាយរបស់ប្រធានគណបក្សយុវជនកម្ពុជា កាលពីព្រឹកថ្ងៃទី៣១ធ្នូនេះគឺ ធ្វើឡើងបន្ទាប់ពីមានគេលើកឡើងចោទថា តើលោក ពេជ្រ ស្រស់ បានលុយពីណាមកធ្វើនយោបាយ។

លោក ពេជ្រ ស្រស់ បានសរសេរ និងបកស្រាយនៅលើ Facebook របស់លោក ថា៖

«លោក សូមស្រាយចម្ងល់ជូន បងប្អូនយុវជន និងពលរដ្ឋខ្មែរទាំងអស់ថា តើលោក បានលុយពីណាធ្វើមកនយោបាយ? ដោយក្នុងនោះបានបង្ហាញនូវ ផ្ទះរបស់លោក កំពុង ដាក់លក់ ដើម្បីចូលប្រឡូកនយោបាយ ។

លោកក៏បានឲ្យដឹងដែរថាផ្ទះរបស់លោកបានដាក់លក់អស់រយៈពេល២ខែ ហើយ ។ក្នុងនោះលោកបញ្ជាក់ថាលោកប្រឡូកចូលឆាកនយោបាយដោយសារតែលោកមើលឃើញ បង ប្អូនពលរដ្ឋ និងយុវជនខ្មែរទាំងអស់សព្វកំពុងជួប ប្រទះនិងការកេងចំណេញ ពីអ្នកនយោបាយនាពេលកន្លងមក។

ក្នុងនោះលោកបន្តថាបើអ្នកគិតថាបក្សសង្រោះជាតិល្អចូរអ្នកកុំបារម្មណ៍រឿងគេបំបែកសម្លេងនោះ បើអ្នកគិតថាគណបក្ស យុវជនកម្ពុជាបង្កើតមកដើម្បីបំបែក សម្លេងបក្សសង្រោះជាតិ នោះអ្នកកំពុងគិតថាបក្សសង្រោះជាតិមិនមានមេដឹកនាំល្អទេ ព្រោះថា គ្រាន់តែក្មេងស្រុកស្រែម្នាក់ អាចបំបែកសម្លេងបក្សសង្រោះជាតិបាន។ ធាតុពិតគឺបក្សសង្រោះជាតិទេ ជាហេតុធ្វើឲ្យមានបក្សបង្កើតច្រើនយ៉ាងនេះ ព្រោះមេបក្សនោះគ្មានគោលការណ៍ និងគោលជំហរច្បាស់ និងគ្មានការទទួលខុសត្រូវចំពោះជាតិ និងប្រជាពលរដ្ឋដែលបានគាំទ្របក្សខ្លួន និងជាពិសេសរត់ចោល មន្រ្តីបក្សរបស់ខ្លួនដែលកំពុងជួបទុក្ខ។ បើបក្សប្រជាជនកម្ពុជាវិញ វាជាចំណុចដែលពលរដ្ឋខ្មែរចង់មានការផ្លាស់ប្តូរ ប៉ុន្តែមិនមែនបក្សសង្រោះជាតិមកជំនួយទេ»៕

ពេជ្យស្រស់

ប្រធានបក្សយុវជនកម្ពុជាថាលោកបានដាក់លក់ផ្ទះដើម្បីចូលប្រឡូកនយោបាយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់