ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានបញ្ជាក់  ថា លោកនឹងដាក់ពាក្យប្តឹងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដោយទាមទារសំណងជំងឺចិត្ត ៥០០លានរៀល ជុំវិញការបរិហារកេរ្តិ៍លើគណបក្សអំណាចខ្មែរ។

នៅម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ គណបក្សអំណាចខ្មែរ ដែលមានលោក សួន សេរីរដ្ឋា ជាប្រធាន បានធ្វើសន្និសីទកាសែតមួយ នៅទីស្នាក់ការរបស់ខ្លួន នាសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ស្តីពីការដាក់ពាក្យប្តឹង លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីបទ «បរិហារកេរ្តិ៍» ។

ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានបញ្ជាក់ថា លោកនឹងដាក់ពាក្យប្តឹងឧបនាយករដ្ឋមន្រ្តី ហោ ណាំ ហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ដោយទាមទារសំណងជំងឺចិត្ត ៥០០លានរៀល ជុំវិញការបរិហារកេរ្តិ៍លើគណបក្សអំណាចខ្មែរ។

លោក សួន សេរីរដ្ឋា បាននិយាយបន្ថែមថា សំណងជំងឺចិត្តនេះ លោកនឹងយកទៅធ្វើកិច្ចការមនុស្សធម៌ ដោយឧបត្ថម្ភថវិកាទាំង អស់ទៅដល់មន្ទីរពេទ្យគន្ធបុប្ផាតែម្តង។

សូមរម្លឹកថា លោក សួន សេរីរដ្ឋា ថ្មីៗនេះឲ្យដឹងថា លោក ហោ ណាំហុង បានថ្លែងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីជួបជាមួយអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដោយចោទសមាជិករបស់គណបក្សអំណាចខ្មែរថា ធ្លាប់ធ្វើភេរវកម្មដែលជារឿងប៉ះពាល់ ដល់កិត្តិយសរបស់គណបក្សអំណាចខ្មែរ។

ទោះជាយ៉ាងនេះក្តី ពាក់ព័ន្ធនឹងបណ្ដឹងរបស់គណបក្សអំណាចខ្មែរ មេធាវីកាពារក្ដីរបស់លោករដ្ឋមន្រ្តី ហោ ណាំហុង គឺលោក កា សាវុត្ថ បានសម្តែងការស្វាគមន៍បើសិនជា លោក សួន សេរីរដ្ឋា សម្រេចប្តឹងអំពីរឿងនេះមែននោះ។

មេធាវីរូបនេះ អះអាងថា បើពិនិត្យមើលផ្លូវច្បាប់ លោក ហោ ណាំហុង នឹងមិនមានទោសនោះទេ ដោយសារតែលោក និយាយទៅតាមសាលក្រម និងសាលដីការរបស់តុលាការ ដែលសម្រេចឱ្យលោកសួន សេរីរដ្ឋា និងបក្ខពួក៣នាក់ ជាទណ្ឌិតក្នុងទោសក្បត់ជាតិ មុនព្រះមហាក្សត្រលើកលែងទោស ៕

ប្រធានគណបក្សអំណាចខ្មែរ ប្តឹងទាមទារសំណងជំងឺចិត្ត ពីលោកហោ ណាំហុង ៥០០លានរៀល ពីបទបរិហារកេរ្តិ៍

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់