ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ធ្វើបេសកកម្មលើកដំបូងក្នុងនាមជាប្រធានគណបក្សដើម្បីជួបសំណេះសំណាលជាមួយពលករខ្មែរ១៥០នាក់ នៅប្រទេសម៉ាឡេស៊ី។​នេះបើយោងតាមការ លើកឡើងលោករបស់លោកនៅលើបណ្តាញសង្គម Facebook

គណបក្សយុវជន កម្ពុជាដែលទើបនឹងទទួលបានការចុះបញ្ជីជាផ្លូវការ កាលពីដើមខែកុម្ភៈ ថ្មីៗនេះដោយ រចនាសម្ព័ន្ធនៅក្នុងបក្សនេះ ភាគច្រើនជាយុវជន។ដោយ អនុប្រធានទី១ និងទី២ គឺជាអតីតសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ហើយបើអគ្គលេខាធិការវិញ គឺជាអតីតសកម្មជនមកពីគណបក្សហ៊្វុនស៊ិនប៉ិច។ នៅពេលដែល លោក ពេជ្រ ស្រស់ ចាកចេញទៅក្រៅប្រទេសនោះ ប្រធានស្តីទីគណបក្សយុវជន បានធ្លាក់ទៅលើ លោក អ៊ុន វិសិដ្ឋគុន ដែលជាអនុប្រធានទី១។

ហើយនៅថ្ងៃទី០៨ខែកុម្ភះឆ្នាំ២០១៦នេះលោក ពេជ្រ ស្រស់បានលើកឡើង នៅលើបណ្តាញសង្គម Facebook ថា លោក មានចិត្តរីករាយយ៉ាងក្រៃលែង ព្រោះថាជិតបានទៅជូបបងប្អូនពលករនៅប្រទេសម៉ាឡេស៊ីហើយ។ បងប្អូនពលករគ្រប់ប្រទេស ជាចំណែកនៃក្តីសង្ឃឹម របស់គណបក្សយុវជនកម្ពុជាយើង។

សូមបញ្ជាក់ថាប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ នឹងចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីជួបសំណេះសំណាលជាមួយពលករខ្មែរ១៥០នាក់ នៅប្រទេសម៉ាឡេស៊ី។ក្នុងនោះលោក បានឱ្យដឹងទៀតថា ក្នុងបេសកកម្មលើកដំបូង ក្នុងនាមជាប្រធានគណបក្សយុវជននេះ លោកនឹងជួបពលករ១៥០នាក់ នៅម៉ោង១០៖០០ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ។

ជាមួយគ្នានេះលោកក៏បានចេញនូវផ្ទេរភារកិច្ចមួយដោយលិខិតនេះត្រូវបានបង្កាបើឪ្យលោកអ៊ុន វិសិដ្ឋគុន ដែលជាអនុប្រធានទី១​គណបក្សយុវជនកម្ពុជាទទួលភារកិច្ចដឹកនាំភារកិច្ចបណ្ណោះអាសន្នរយះពេលបីថ្ងៃគិតចាប់ពីថ្ងៃទី០៨កុម្ភះដល់ថ្ងៃទី១០កម្ភះឆ្នាំ២០១៦ផងដែរ។

ខាងក្រោមនេះជាលិខិតផ្ទេរសិទ្ធទាំងស្រុង៖

BBBBBBB

 

ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ធ្វើបេសកកម្មលើកដំបូងនៅប្រទេសម៉ាឡេស៊ី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់