លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ថា ទាក់ទង​នឹង​តម្លៃ​កសិផល​ធ្លាក់​ថ្លៃ គឺ​ខាង​ក្រសួង​ដោះស្រាយ​បាន​ច្រើន និង​ជំរុញ​ការ​ទម្លាក់​ពន្ធ​មិន​យក​កម្រៃ​នៅ​តាម​ព្រំដែន និង​ជំរុញ​ឲ្យ​មាន​ការ​ទំនាក់ទំនង​ច្រើន​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​ជនបទ ធ្វើ​ការ​ងារ​ជាមួយ​ប្រជាកសិករ ដើម្បី​ខ្ចី​លុយ​យក​មក​លក់ ទិញ កសិផល និង​ស្តុកផលិត។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ថា «ឥឡូវ​នេះ​ពោត​ឡើង​ថ្លៃ​វិញ​ហើយ កសិករ​គាត់​សប្បាយ​ចិត្ត​ណាស់ ដោយសារ​មាន​សកម្មភាព​របស់​យើង​ភ្លាម ទប់ទល់​នឹង​បញ្ហា​ដែល​ធ្លាក់​ថ្លៃ​មួយ​ផ្លេត ឥឡូវ​ឡើង​វិញ និង​ឡើង​បាន​ច្រើន។ ដូច្នេះ​ជា​រឿង​មួយ​ដែល​ល្អ ហើយ​បញ្ហា​ពោត​អត់​មាន​ទៀត​ទេ បញ្ហា​ហ្នឹង​គឺ​បាន​ដោះស្រាយ​ហើយ។ ប៉ុន្តែ​ជា​លំហាត់​របស់​យើង​ដើម្បី​ត្រៀម​ទៅ​ថ្ងៃក្រោយ​តទៅ​ទៀត ដែល​យើង​ត្រូវ​បាន​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូច​ជា​ឡ​សម្ងួត និង​ផ្លូវ​ដឹកនាំ​ផ្សេងៗ ធ្វើ​ម៉េច​ត្រៀម​ចាំ​កុំ​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​តទៅ​ទៀត»

រាជរដ្ឋាភិបាល​គ្រោង​ទម្លាក់​កញ្ចប់​ថវិកា​ពិសេស​ដែល​មាន​ទំហំ​ដល់ ៥០​លាន​ដុល្លារ សម្រាប់​ផ្ដល់​ឥណទាន​ដល់​វិស័យ​ឯកជន ដើម្បី​ប្រមូល​ទិញ​ពោត និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ។

លោក កៅ ថាច អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្រោយ​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ទីផ្សារ​ផលិត​ផល​ពោត កាល​ពី​ថ្ងៃ​ទី១៧ ខែ​កក្កដា ថា រដ្ឋាភិបាល​បង្វែរ​កញ្ចប់​ថវិកា​សង្គ្រោះ​វិស័យ​ស្រូវ​អង្ករ​ចំនួន ២៧​លាន​ដុល្លារ ទៅ​ជា​ថវិកា​សម្រាប់​វិស័យ​ពោត​វិញ។ លោក​បញ្ជាក់​ថា នេះ​ជា​ថវិកា​ជាក់ស្ដែង​ដែល​អាច​ប្រើ​ជា​បណ្ដោះអាសន្ន រីឯ​ថវិកា​សរុប​សម្រាប់​វិស័យ​នេះ​អាច​ឈាន​ដល់ ៥០លាន​ដុល្លារ​ឯណោះ តែ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​រដ្ឋាភិបាល៕

ប្រជាកសិករខ្មែសប្បាយចិត្តព្រោះតម្លៃ​ពោត​ឡើង​ថ្លៃ​វិញ​ហើយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Oeun Sophea

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់