ការដាក់ពាក្យប្រជែងយកតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ បានបិទបញ្ចប់កាលពីល្ងាចថ្ងៃសៅរ៍ ដោយមានបេក្ខភាព១២៤រូប ដាក់ពាក្យប្រជែងយកតំណែងនេះ ក្នុងចំណោមនោះ អគ្គលេខាធិការបច្ចុប្បន្ន គឺលោក ទេព នីថា ក៏បានដាក់ពាក្យប្រកួតប្រជែងដែរ។

រយៈ ពេល ១០ថ្ងៃ ពោលគឺចាប់តាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីគ.ជ.ប បានប្រកាសឲ្យសាធារណៈជន ដាក់ពាក្យប្រជែងធ្វើជាអគ្គលេខាធិការ និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោត (គ.ជ.ប) ការទទួលពាក្យបានបិទបញ្ចប់នៅត្រឹមល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥។

ជាលទ្ធផល មានបេក្ខភាពមកពីចម្រុះស្ថាប័នចំនួន ១២៤រូប រួមទាំងលោក ទេព នីថា អគ្គលេខាធិការនាពេលបច្ចុប្បន្ន និងអគ្គលេខាធិការរងដទៃទៀត ក៏បានដាក់ពាក្យប្រកួតប្រជែងយកតំណែង អគ្គលេខាធិការ និង អគ្គលេខាធិការរង គ.ជ.ប។ ក្នុងចំណោមបេក្ខភាពទាំងនោះ មាន ២៤រូបដាក់ពាក្យប្រជែងយក តំណែងអគ្គលេខាធិការ ហើយ ១០០រូប ដាក់ពាក្យប្រជែងយកតំណែងអគ្គលេខាធិការរង។ នេះបើតាមការបញ្ជាក់ពី អ្នកនាំពាក្យ គ.ជ.ប លោក ហង់ ពុទ្ធា។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ គ.ជ.ប បានប្រកាសឲ្យសាធារណៈជន ដាក់ពាក្យប្រជែងធ្វើជាអគ្គលេខាធិការ និងអគ្គលេខាធិការរង។ គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោត បានប្រកាសថា គ.ជ.ប ត្រូវការ​ជ្រើសរើស​អគ្គ​លេខាធិការ ចំនួន ១ រូប និង​អគ្គលេខាធិការរង ចំនួន ៤ រូប ដើម្បី​បម្រើ​ការងារ នៅ​គ.ជ.ប ​។

បើតាមលោក ហង់ ពុទ្ធា បានឲ្យដឹងទៀតថា ការពិនិត្យទៅលើលក្ខខណៈសម្បត្តិបេក្ខភាពទាំង ១២៤រូប ដែលបានដាក់ពាក្យប្រកួតប្រជែង នឹងធ្វើឡើងនៅចន្លោះពីថ្ងៃទី១ ទៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។ បេក្ខភាព គ្រងតំណែងអគ្គលេខាធិការ ០១រូប និង អគ្គលេខាធិការរង ០៤រូប នឹងត្រូវពិនិត្យសម្រេច ដោយសមាជិក គ.ជ.ប ជាក្បាលម៉ាស៊ីន ទាំង ៩រូប។

សូមរម្លឹកដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានផ្លាស់ប្តូរក្បាលម៉ាស៊ីនថ្មីកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥។ សមាជិកជាក្បាលម៉ាស៊ីនថ្មីមានចំនួន ៩រូប ត្រូវបានកើតចេញពីកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះ ជាតិ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។

យ៉ាងណាក៏ដោយ ជុំវិញនៃការប្រកាសទទួលអគ្គលេខាធិការ និងអគ្គលេខាធិការរង នៃគ.ជ.ប ដែលទទួលបានបេក្ខភាព១២៤រូប ក្នុងនោះមានវត្តមានលោក ទេព នីថា ដែលជាអគ្គលេខាធិការនាពេលបច្ចុប្បន្ន ផងនោះ ត្រូវអ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ ​និងលោក សូ ចន្ថា យល់ថា ប្រហែលជា​លោក ទេព នីថា នឹង​កាន់តំណែង​អគ្គលេខាធិការ គ​.​ជ​.​ប នេះ​ដដែល ព្រោះ​ការដាក់​ពាក្យ​នេះ​គឺ​លោក ទេព នីថា អាច​ទទួលបាន​ការជំរុញ ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​។ អ្នកវិភាគពីររូបនេះ ថា ការប្រកាស​ជ្រើសរើស អគ្គលេខាធិការ គ​.​ជ​.​ប ​ជា​សាធារណៈ​ពេលនេះ គ្រាន់តែ​ជាការ​បំភាន់​ភ្នែក​ប្រជាពលរដ្ឋ កុំ​ឲ្យ​ចោទថា គ​.​ជ​.​ប មិនមាន​ភាព​ឯករាជ្យ​ប៉ុណ្ណោះ​ ហើយតួនាទី​អគ្គលេខាធិការ គជប ថ្មី​នេះ ទំនងជា​ស្ថាប័ន គ​.​ជ​.​ប បានរៀបចំ​ទុក​តំណែង​នេះ​រួចជាស្រេច​ហើយ​សម្រាប់​លោក ទេព នីថា​៕

បេក្ខភាព១២៣រូប ដាក់ពាក្យប្រជែងយកតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប ខណៈ អគ្គលេខាធិការបច្ចុប្បន្ន ក៏ដាក់ពាក្យដែរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់