បាត់ដំបង៖ បុរសម្នាក់បានបើកត្រាក់ទ័រ ភ្ជួរដីចំការរបស់ខ្លួនបានជាន់មីនតោន ផ្ទុះស្លាប់ខ្លួនឯង កាលពីវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

តាមសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ ដោយសារបើកត្រាក់ទ័រ ជាន់មីន តោននោះ មានឈ្មោះ សន ស៊ីម ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ ធ្វើចំការ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ព្រមទាំងខូចខាតត្រាក់ទ័រ ១គ្រឿង ម៉ាកហ្វត ទាំងស្រុង។

សមត្ថកិច្ចបានបញ្ជាក់ថា ដីចំការនេះ ម្ចាស់ភ្ជួរដាំដំណាំរយៈពេល ៥ឆ្នាំមកហើយ មិនដែលផ្ទុះទេ ទើបតែឆ្នាំនេះក៏ជួបគ្រោះថ្នាក់តែម្តង៕





ប្រភព៖ ដើមអម្ពិល

បើកត្រាក់ទ័រ ភ្ជួរដីចំការ ជាន់មីនតោន ផ្ទុះស្លាប់អ្នកបើកម្នាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់