នៅព្រឹកថ្ងៃទីសុក្រទី១៨ ខែមីនា ខាងមុខនេះគណបក្សយុវជនកម្ពុជា នឹងរៀបចំសន្និសីទកាសែតមួយ ស្ដីអំពីផលប៉ះពាល់និងភាពបាត់បង់ថវិកានៃការលើកស្លាកគណបក្សនីមួយៗនៅទីសាធារណៈ។នេះបើយោង តាមសេចក្តីប្រកាស របស់គណបក្សយុវជនចុះថ្ងៃទី១៤មិនាឆ្នាំ២០១៦នៅលើហ្វេសប៊ុកប្រធានបក្សយុវជនកម្ពុជាលោកពេជ្រ ស្រស់។

សេចក្តីប្រកាស របស់គណបក្សយុវជនដែលចុះហត្ថលេខាដោយលោកពេជ្រស្រស់ប្រធានគណបក្សយុវជនកម្ពុជាកាលពីថ្ងៃទី១៤ខែមិនាឆ្នាំ២០១៦បានឪ្យដឹងថាគណបក្សនឹងរៀបចំសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទីសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីបង្ហាញអំពី «ផលប៉ះពាល់ និងភាពបាត់បង់ថវិកា នៃការលើកស្លាកគណបក្សនីមួយៗ នៅទីសាធារណៈ»។

សេចក្តីប្រកាសដដែលបានមឪ្យដឹងទៀតថាសន្និសីទនេះ នឹងធ្វើឡើងនៅភោជនីយដ្ឋាន Le Café អាស័យដ្ឋានផ្ទះលេខ89B ផ្លូវលេខ199A សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ (ម្តុំផ្សារសុវណ្ណា)។

ជាមួយគ្នានោះគណបក្សនេះក៏បានអំពាវនាវដល់យុវជន និងអ្នកសារព័ត៌មាននានា ដើម្បីចូលរួមផងដែរ។

សូមអានសេចក្តីប្រកាស របស់គណបក្សយុវជនកម្ពុជាទាំងស្រុង៖

Yuth Cambodia Party

 

 

បក្សយុវជនកម្ពុជារៀបចំសន្និសីទ ស្ដីអំពីផលប៉ះពាល់និងភាពបាត់បង់ថវិកា នៃការលើកស្លាកគណបក្សនៅថ្ងៃ១៨មីនាខាងមុខ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់