រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ខែមករា បានបើកិច្ចប្រជុំដោយពិនិត្យនិងអនុម័តលើរបៀបវារៈសំខាន់ចំនួន៣។ បើតាម លទ្ធលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋ សេចក្តីព្រាងច្បាប់ចំនួនបី ដែលត្រូវរដ្ឋសភានឹងលើកយក ទៅពិភាក្សា និងអនុម័ត ក្នុងសម័យប្រជុំ នៅថ្ងៃពុធ ទី១៣មករា នឹងមានការពិភាក្សា និងអនុម័តសេក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី។
ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ និងការពិភាក្សានិង អនុម័ត សេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យ និងសវនកម្មនិងការអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទ នីតិវិធី និងវិធាន នៃការតំាងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា ផងដែរ៕
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋសភាព្រឹកមិញនេះ គឺត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

នៅថ្ងៃនេះ រដ្ឋសភាអនុម័តលើរបៀបវារៈសំខាន់ចំនួន៣

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់