នាយ ពាក់មី តារា កំប្លែង ប្រចាំស្ថានីយ ទូរទស្សន៍​ CTN និង ជាតារា ចំរៀង ប្រចាំផលិតកម្ម ថោន កំពុងមានទុក្ខ ក្រោយពេល ប្រពន្ធ ឈឺ វះកាត់ នៅមិនទាន់ដឹងខ្លួន។ នៅលើគេហទំព័រ ហ្វេសប៊ុក របស់នាយ បានសរសេរ រៀបរាប់ថា ប្រពន្ធ របស់នាយ បានធ្វើការ វះកាត់ សាច់ពក ក ចេញ ហើយមកទល់នឹងម៉ោង ១១ យប់ ថ្ងៃទី ១៩ យប់មិញនេះ នៅមិនទាន់ដឹងខ្លួនទៀត។ ចំពោះការបារម្ភ និង យកចិត្តទុកដាក់ ពីស្វាមី នាយពាក់មី បានគេងកំដរ ប្រពន្ធ នៅក្នុងមន្ទីពេទ្យ ដោយស្ថិតនៅលើគ្រែ ជាមួយអ្នកជំងឺតែម្តង។ យ៉ាងណាមិញ មានទស្សនិក ជនដែលលេង ហ្វេសប៊ុក ជាច្រើន បានធ្វើការ ជូនពរ អោយប្រពន្ធ នាយឆាប់ជាសះស្បើយ។ ក៍ដូចគ្នានេះដែរ ខ្មែរណូត សូមជូនពរ អោយប្រពន្ធ នាយ ពាក់មី ឆាប់ជា ហើយមានសុភមង្គល ក្នុងក្រុមគ្រួសារ៕

 

ប្រភព KHMERNOTE

10929964_394415330748770_7071965960007078269_n

 

Screen Shot 2015-05-20 at 7.59.56 AMScreen Shot 2015-05-20 at 7.59.59 AM

នាយ ពាក់មី មានទុក្ខ ប្រពន្ធឈឺ វះកាត់ នៅមិនទាន់ដឹងខ្លួន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់