នគរបាលខណ្ឌច្បារអំពៅ បញ្ជូនស្ត្រីម្នាក់ទៅតុលាការ ពាក់ព័ន្ធការប៉ុនប៉ងជួញដូរផ្លូវភេទ ទៅឲ្យបុរសជនជាតិចិន

264

 

ភ្នំពេញ៖ លោក ម៉ៅ សឿត អធិការរងនគរបាលទទួលផែនព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅ បានថ្លែងប្រាប់សារព័ត៍មាន​ថា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងនគរបាល​ បានបញ្ជូនខ្លួនស្ត្រីម្នាក់ ក្នុងករណីប៉ុនប៉ងជួញដូរផ្លូវភេទ ទៅឲ្យបុរសជនជាតិចិន ទៅតុលាការដើម្បីបន្តការសួរនាំ និងចាត់ការបន្តទៀត។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះ ជនសង្ស័យឈ្មោះ យ៉ុង គឹមស៊ុយ អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៥៨ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន រឿងនាំជនរងគ្រោះឈ្មោះ ស.ល អាយុ១៦ឆ្នាំ មុខរបរលក់ពោត ស្នាក់នៅផ្ទះកើតហេតុខាងលើ ទៅឲ្យរៀបការជាមួយជនជាតិចិន។

តាមដំណើររឿង មុនពេលកើតហេតុ នៅថ្ងៃទី១ សីហា ២០១៧ ជនរងគ្រោះកំពុងលក់ពោតស្ងោរនៅមុខផ្សារច្បារអំពៅ។ ពេលនោះមានស្រ្តីម្នាក់ (ជនសង្ស័យ) ដើរមកជួបជនរងគ្រោះ រួចនិយាយថា «រូបរាងហ្អែងស្អាតប៉ុណ្ណឹងគួរយកប្តីចិនទៅ» ឮដូចនេះបានយល់ព្រម ក៏ឡើងម៉ូតូឌុបមកផ្ទះជនសង្ស័យ នៅសង្កាត់ចាក់អង្រែលើ។

លុះមកដល់ផ្ទះបានជួបមនុស្សប្រុសម្នាក់ ប្រហែលអាយុ២៧ឆ្នាំ បានសួរថា​ «បើចង់បានប្តីចិនគេឲ្យប្រាក់៣,០០០ដុល្លារ» រួចឲ្យប្រាក់២០ដុល្លារ ធ្វើអត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើត តើយល់ព្រមដែរឫទេ? ជនសង្ស័យឆ្លើយតបវិញថា ចាំសម្រេចពីឪពុក-ម្តាយ ហើយត្រឡប់មកផ្ទះវិញ។រហូតមកដល់ថ្ងៃ០២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៥៖៣០នាទី ជនសង្ស័យមកកន្លែងលក់ពោតមុខផ្សារច្បាអំពៅ នៅតែសួរដដែលៗ ព្រមឫមិនព្រម? ពេលនោះប្អូនស្រីជនរងគ្រោះឌុបមកផ្ទះជួល ជួបឪពុក-ម្តាយ សុំសេចក្តីយល់ព្រម។ ជាមួយគ្នានោះ ឪពុក-ម្តាយ និងអ្នកជិតខាងមានការសង្ស័យ ក៏នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ដើម្បីជួយអន្តរាគមន៍ តាមនិតិវិធីនៃច្បាប់៕

banner