ធនាគារជាតិនៃកម្ពុជា បានហាមឃាត់ចំពោះ ការទទួលយកអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការ ផ្តល់កម្ចី របស់គ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុ ដែលទង្វើនេះ ខុសទៅនឹងក្រមរដ្ឋប្បវេណី និងបទប្បញ្ញត្តិធរមាន។
យោងតាមសេចក្តីជូនដំណឹង ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១១ខែមីនាកន្លងទៅនេះបានឲ្យដឹងថាបញ្ជាឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ ទាំងអស់បញ្ឈប់ជបន្ទាន់ ចំពោះការទទួលយកនូវ អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ជាវត្ថុធានាលើការផ្តល់ឥណទាន។ ខាងក្រោមនេះ គឺជាខ្លឹមសារដើមទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា៖
1007_815770515199869_2357955561310034542_n

ធនាគារជាតិនៃកម្ពុជា ហាមមិនឲ្យយកអត្តសញ្ញាណបណ្ណសៀវភៅគ្រួសារដាក់ធានាលើ ប្រាក់កម្ចី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់