បន្ទាប់ពី ទទួលបានសេចក្តីរាយការណ៍ អំពីបញ្ហាទឹកសមុទ្រប្រែពណ៌ ទៅជាបៃតងនៅក្នុង ខេត្តកែប អគ្គនាយដ្ឋានគាំពារ បរិស្ថានបានសន្និដ្ឋានជាបឋម ថាបញ្ហាទឹកសមុទ្រប្រែពណ៌ នេះគឺបណ្តាលមកពី ការកើនឡើងនូវកម្រិតជាតិស្លែ ខុសពីប្រក្រតីដែលអាច បណ្តាលឲ្យប៉ះពាល់ដល់ សុខភាពមនុស្សនិងសត្វ។នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ ក្រសួងបិរស្ថាននៅថ្ងៃទី០២ មេសា ឆ្នាំ២០១៦។

សេចក្តី ប្រកាសព័ត៌មានរបស់ ក្រសួងបិរស្ថាននៅថ្ងៃទី០២ មេសា ឆ្នាំ២០១៦បានឪ្យដឹងថានាពេលថ្មីៗនេះបន្ទាប់ពី ទទួលបានសេចក្តីរាយការណ៍ អំពីបញ្ហាទឹកសមុទ្រប្រែពណ៌ ទៅជាបៃតងនៅក្នុង ភូមិសាស្រ្តខេត្តកែប អគ្គនាយដ្ឋានគាំពារ បរិស្ថានបានចុះទៅពិនិត្យ ស្ថានភាពជាក់ស្តែងនឹង ដងយកសំណាកទឹកសមុទ្រ នោះមកវិភាគនៅមន្ទីរ ពិសោធន៍កាលពីថ្ងៃទី០២ មេសា ឆ្នាំ២០១៦។

​ក្នុងនោះដែរ ក្រសួងបរិស្ថានក៏បានអំពាវនាវ ដល់សធារណជនគ្រប់រូប ជាពិសេសប្រជាពលរដ្ឋរស់នៅ តាមតំបន់សមុទ្រខេត្តកែប និងភ្ញៀវទេសចរណ៍ ដែលអញ្ជើញទៅ កំសាន្តនៅតំបន់ឆ្នេរសមុទ្រ និងខេត្តកែបមេត្តាប្រុងប្រយ័ត្ន ដោយគួរផ្អាកការចុះ ងូតទឹកសមុទ្រកំសាន្ត និងបរិភោគគ្រឿងសមុទ្រ ដែលត្រូវបាននេសាទពី តំបន់ដែលកំពុងកើតមាន បញ្ហានេះមួយរយៈពេលខ្លី។  ក្រសួង និងបន្តតាមដានបញ្ហានេះ ដោយយកចិត្តទុកដាក់បំផុង និងធ្វើសេចក្តីជូនដំណឹង ដល់សធារណជនឲ្យបាន ជ្រាបជាព័ត៌មានជា បន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថាចាប់ពីថ្ងៃទី៣០មីនា២០១៦ ទឹកសមុទ្រខេត្តកែប បានចាប់ផ្តើមមានពណ៌ បៃតង នៅដោយកន្លែងខ្លះៗ ដែលមកដល់ថ្ងៃនេះ នៅមានសភាពដដែល ។ តាមព័ត៌មានទទួល បាននៅខាងប្រទេស វៀតណាម បញ្ហានេះកើតឡើង ប្រមាណជាងមួយសប្តាហ៍ មកហើយ ដែលបាននឹងកំពុង បន្តកើតឡើង ជាបន្តទៀត ។

បើតាមការសន្និដ្ឋានបឋមស្ថានភាពជាក់ស្តែងនឹង ដងយកសំណាកទឹកសមុទ្រ នោះមកវិភាគនៅមន្ទីរ ពិសោធន៍កាលពីថ្ងៃទី០២ មេសា ឆ្នាំ២០១៦ បញ្ហាទឹកសមុទ្រប្រែពណ៌ ទៅជាបៃតងនេះគឺបណ្តាលមកពី ការកើនឡើងនូវកម្រិតជាតិស្លែ ខុសពីប្រក្រតីដែលអាច បណ្តាលឲ្យប៉ះពាល់ដល់ សុខភាពមនុស្សនិងសត្វ។

AAAAAA 1111

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់