ដើម្បី​ឲ្យ​ជីវិត​អាពាហ៍​ពិពាហ៍​កាន់តែ​មាន​ភាព​ផ្អែម​ល្អែម គូស្វាមី​ភរិយា​ត្រូវ​ចេះ​តិច​និច​ធ្វើឲ្យ​ដៃ​គូរ​របស់​ខ្លួន​ទទួល​បាន​​សុភមង្គល។ ចំណាយ​ពេល​វេលា​និយាយ​ជា​មួយ​ភរិយា​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ កុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្សរវល់​ពេក ដូច្នេះ​ត្រូវ​ចំណាយ​ពេល​វេលា​យ៉ាង​តិច ១៥ នាទី​ក្នុង ១ ថ្ងៃ​និយាយ​ជា​មួយ​ភរិយា។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​នឿយ​ហត់​ពេក អ្នក​អាច​ទុក​និយាយ​នៅ​ថ្ងៃ​ស្អែក។ ប្រសិន​អាច ចំណាយ​ពេល​សន្ទនា​ជា​មួយ​ភរិយា​ពេល​ញ៉ាំអាហារ​ពេល​ល្ងាច។ ប្រសិន​បើអត់​ទេ គួរ​តែ Call ទៅ​ភរិយា ៥ នាទី​ពេល​អាហារ​ថ្ងៃ​ត្រង់ និង ១០ នាទី​ពេល​អង្គុយ​លើសាឡុង​នៅ​ពេល​ល្ងាច។
14049535861
ចាប់​អារម្មណ៍នូវអ្វីដែលភរិយានិយាយមកកាន់អ្នក
មាន​ស្វាមី​​មួយ​ចំនួន​តែង​តែ​និយាយ​​ថា ភរិយា​ជា​មនុស្ស​គួរ​ឲ្យ​ធុញ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍ ស្តាប់​នាង​និយាយ នោះ​ភរិយា​របស់​អ្នក​នឹង​សប្បាយ​ចិត្ត​នឹង​ចង់​និយាយ​​ពី​រឿង​អ្វីផ្សេងៗ​ទៀត។
ឱបភរិយាឲ្យបានរៀងរាល់ថ្ងៃ
នេះ​ជា​ការ​ហៅ​ឥទ្ធិ​ពល​ស្នេហា​ឡើង​វិញ នៅ​ពេល​អ្នក​ឱប​នាង យក​ដៃឱប​ចង្កេះ​រួច​ថើប​នាង​យ៉ាង​ថ្នាក់​ថ្នម​ជា​រៀងរាល់​ថ្ងៃ។ ធ្វើ​សកម្មភាព​បែប​នេះ​ដដែល​ឲ្យ​បាន​ទៀត​ទាត់។ រំ​លឹក​ខ្លួន​អ្នក​ថា ភរិយា​តែង​តែ​ត្រូវ​ការ​ភាព​រ៉ូមែន​ទិច។ ប៉ុន្តែ​ត្រូវ​ចង​ចាំថា ការ​ឱប​មិន​មែន​នាំ​ទៅដល់​ការ​រួមភេទ​នោះ​ទេ។ នេះ​គ្រាន់តែ​ជាស្នេហា​ផ្អែម​ល្អែម​ប៉ុណ្ណោះ។
សរសេរពាក្យស្នេហាទៅកាន់នាង
មិនមែន​សរសេរ​កំណាព្យ​ដើម្បី​រំលាយ​បេះ​ដូង​របស់​នាង​ទេ។ តែ​សរសេរ​នូវ​អ្វី​ដែល​អ្នក​កំពុង​គិត​ពីនាង។ សរសេរ​ហេតុ​ផល​ដែល​​អ្នក​សប្បាយ​ចិត្ត​នឹង​រៀប​ការ​ជា​មួយ​នាង ឬក៏អំពើ​ល្អ​ដែល​នាង​បាន​​កន្លងមក​គឺ​ត្រូវ​ចិត្ត​អ្នក​យ៉ាង​ខ្លាំង ឬ​ក៏​សរសេរពី​សចរឹក​ ឬពា​របស់​នាង​ដែល​អ្នក​ចូល​ចិត្ត។
កម្មវិធីណាត់ជួបជាមួយភរិយា
ភរិយា​ពិត​ជា​ដឹង​ថា អ្នក​ចង់លឺ​នូវ​រឿង​រ៉ាវ​គ្រប់​យ៉ាង​ដែល​នាង​ចង់​និយាយ។ ប្រសិន​បើ​អ្នក​មាន​កូន គួរ​តែ​យក​ពួក​គេទៅ​ផ្ញើ​ផ្ទះ​អ្នក​ណា​ម្នាក់ ឬក៏លេង​ជា​មួយ​មិត្ត​ភក្តិពី ១-២ ម៉ោង។ នៅ​ពេល​ណាត់​ជួប​គ្នា ភរិយា​នៅ​ក្នុង​កណ្តាប់​ដៃ​អ្នក​ហើយ ត្រូវ​ផ្តល់​ការ​សរសើរ​គ្មាន​ទីបញ្ចប់។
ប្រាប់នាងថានាងពិតជាស្រស់ស្អាតណាស់
សុភាព​នារី​មិន​ចូលចិត្ត​ឲ្យ​អ្នក​ណា​បង្អាប់​លើ​រូប​រាង​នាង​ទេ នាង​តែង​តែចង់​បាន​ពាក្យ​សរសើរ។ ប្រសិន​បើ​អ្នក​សម្លឹង​មើល​ភ្នែក​ភរិយា​របស់​អ្នក ហើយ​និយាយ​ថា​អូន​ពិត​ជា​ស្អាត​ណាស់ នោះ​ភរិយា​របស់​អ្នក​នឹង​មាន​ក្តី​សុខ​យ៉ាង​ខ្លាំង។
ជួយការងារផ្ទះរបស់ភរិយា
ប្រសិន​បើ​ចង់​ធ្វើ​ឲ្យ​ប្រពន្ធ​របស់​អ្នក​ងប់​ស្រលាញ់​អ្នក គ្រាន់​តែ​និយាយថា៖ (បង​ដឹង​ថា​អូន​ធ្វើ​ការ​ងារ​ផ្ទះ​ជា​រៀង​រាល់​ថ្ងៃហត់​នឿយ​ណាស់) ប៉ុន្តែ​ប្រសិន​អ្នក​ជួយ​ការ​ងារ​ផ្ទះ​ តែ​ម្នាក់​ឯង​នោះ​ នាង​កាន់តែ​សប្បាយ​ចិត្ត​នឹង​កាន់​តែ​ស្រលាញ់​អ្នក​លើស​ដើម។
មើលថែភរិយាឲ្យល្អ និងមិនធ្វើឲ្យនាងមានការព្រួយបារម្ភ
ភរិយា​មាន​ការ​ព្រួយ​បារម្ភ​ច្រើន។ នាង​ព្រួយ​បារម្ភ​ពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​កូន ឬបញ្ហា​ហិរញ្ញ​វត្ថុ។ ក្នុង​នាម​ជា​ស្វាមី អ្នក​គួរ​តែលើក​ទឹក​ចិត្ត​នាង ឱប​ដៃ​នាង និង​និយាយ​ដោយ​ម៉ើង​ម៉ាត់​ថា​អ្វីៗ​គ្រប់​យ៉ាង​នឹង​គ្មាន​បញ្ហា​ទេ។
ឲ្យ​កាដូភ្ញាក់ផ្អើលដល់ភរិយា
សុភាព​នារី​ភាគ​ច្រើន​ចូល​ចិត្ត​ការ​ផ្តល់​កាដូដល់​នាង។ ភរិយា​អ្នក​នឹង​មានការ​ភ្ញាក់​ផ្អើល​ពេល​នាង​ទទួល​បាន​បាច់​ផ្កា ឬប្រអប់​សូកូឡា​ពី​អ្នក។ ជា​ពិសេ​នោះ​គឺ​របស់​អនុស្សាវរីយ៍ ប្រសិន​បើ​អ្នក​ប្រគល់​វា​ឲ្យ​ទៅ​នៅ​ក្នុង​ឱកាស​ដែល​មាន​ភាព​រ៉ូ​មែន​ទិច​បន្តិច នាង​ច្បាស់​ជា​មាន​ការ​ភ្ញាក់​​ផ្អើលដោយ​នឹង​ជា​មិន​ខាន។
ចែករំលែកឆាកជីវិតជាមួយនឹងភរិយារបស់អ្នក
ភរិយាចង់​ដឹង​ចង់​លឺ​ពីឆាក​ជីវិត​របស់​អ្នក។ នាង​ចង់​ដឹង​ពីអ្វីដែល​ធ្វើ​ឲ្យ​អ្នក​មាន​ក្តី​សុខ ឬអ្វីធ្វើ​ឲ្យ​អ្នក​មាន​ភាព​តាន​តឹង។ នោះជា​អ្វីដែល​នាង​បារម្ភពី​អ្នក។ នាង​ពិត​ជា​យក​ចិត្ត​ទុក​ដាក់ និង​ព្រួយបារម្ភ​ទាំង​ការ​ហូប​ចុក​​របស់​អ្នក ទាំង​ការ​ធ្វើ​ដំណើរ និង​ត្រលប់​មក​ផ្ទះ​វិញ៕

 

ប្រភព៖មង្គលការ

ទង្វើ១០យ៉ាង​របស់​​ស្វា​មី ធ្វើ​​ឲ្យ​ភរិយា​មាន​សុភមង្គល​បំផុត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់