ថៃធ្លាក់ចុះ ចំនួនអ្នកក្រីក្រជាង ២ លាននាក់ កាលពីឆ្នាំ ២០១៥

590

ក្រុងបាងកកៈ អង្គភាព​ផែនការ​របស់​រដ្ឋាភិបាល​ថៃ​បាន​ឲ្យ​ដឹង​ថា​ចំនួន​ជន​ក្រីក្រ​នៅ​ក្នុង​ប្រទេស​នេះ​​បាន​ធ្លាក់​ចុះ​ពី ៧,១ ​លាន​នាក់​កាលពី​ឆ្នាំ​ ២០១៤ ​មក​នៅ​ត្រឹម​ ៤,៩ ​លាន​នាក់​កាលពី​ឆ្នាំ​ ២០១៥ ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ និង​គោល​នយោបាយ​រដ្ឋ​ជាច្រើន​បាន​ជួយ​បង្កើន​ប្រាក់​ចំណូល​។នេះបើតាមការឲ្យដឹងពីបាងកកប៉ុស្តិ៍។

ការ​អង្កេត​ស្តីពី «​ភាព​ក្រីក្រ​ និង​វិសមភាព​​នៅ​ក្នុង​ប្រទេស​ថៃ​» ដែល​ធ្វើ​ឡើង​ដោយ​​ក្រុម​ប្រឹក្សា​ភិបាល​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​ និង​សង្គមជាតិ​ (NESDB)​​ បាន​រាយការណ៍​ថា​សមាមាត្រ​អ្នក​​ក្រីក្រ​បាន​ធ្លាក់​ចុះ​ពី ១០,៥ ភាគរយ​កាលពី​ឆ្នាំ​ ២០១៤ ​មក​នៅ​ត្រឹម ៧,២ ​ភាគរយ​នៃ​​ប្រជាជន​សរុប​​កាលពី​ឆ្នាំ​ ២០១៥​​​។

បន្ទាត់​នៃ​ភាព​ក្រីក្រ​របស់​ប្រទេស​ថៃ​​មាន​ចំនួន​ ២ ៥៧៥ ​បាត​ (​ប្រហែល ៧២ ​ដុល្លារ) ក្នុង​មនុស្ស​ម្នាក់​​ក្នុង​មួយ​ខែ​

កាលពី​ឆ្នាំ​ ២០១៣ ចំនួន ​២ ៦៤៧ បាត​កាលពី​ឆ្នាំ​ ២០១៤ និង ២ ៦៤៤ ​បាត​កាលពី​ឆ្នាំ​ ២០១៥។

នេះ​បើ​យោង​តាម​ក្រុម​ប្រឹក្សាNESDB៕ 15-peoplethai

banner