ត្រាក់ទ័រកាយដីគាបបុរសម្នាក់រងរបួសធ្ងន់នៅក្រចេះ

189

ក្រចេះ៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់គ្រឿងចក្រកាយដី បានបង្វិលខ្លួនគាបជនរងគ្រោះ ឈ្មោះ សំ សង់ ភេទប្រុស អាយុ២៣ឆ្នាំ ជាតៃកុងរថយន្តដឹកគ្រួស របស់ក្រុមហ៊ុន ហ៊ីមសាមគ្គី ស្ថិតនៅស្រុកឆ្លូងខេត្តក្រចេះ។

មុនពេលកើតហេតុ ជនរងគ្រោះបានចូលយកសំបកប៊ូដុងប្រេងដែលជ្រុះនៅខាងក្រោយគ្រឿងចក្រសំរាប់កាយដី ហើយត្រូវគ្រឿងចក្រនោះបង្វិលខ្លួនមិនបានមើល គាបផ្ទប់នឹងជញ្ជាំងទូកដរ បណ្តាអោយជាំស្បែកពោះ ទ្រូង និងបែកលំពែង ថ្លើម ភ្លាមៗនោះជនរងគ្រោះត្រូវបានក្រុមហ៊ុនដឹកទៅកាន់មន្ទីរពេទ្យបង្អែកឆ្លូង បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះដើម្បីសង្គ្រោះបន្ទាន់។ ដោយស្ថានជនរងគ្រោះធ្ងន់ធ្ងរពេក មន្ត្រី ប.ស.ស ខេត្តបានធ្វើការសម្របសម្រួលបញ្ជូនបន្តទៅភ្នំពេញ ប៉ុន្តែបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។

banner