បច្ចុប្បន្នអាមេរិកគឺជាអ្នករ៉ាប់រងទាំងស្រុងនៅសន្តិសុខពិភពលោកទាំងមូល ហើយអាមេរិកមិនត្រូវធ្វេសប្រហែសនោះឡើយ បើមិនដូច្នោះទេនឹងត្រូវបាត់បង់តំណែងសំខាន់នេះ ហើយអាចឈានបាត់បង់តំណែងមហាអំណាចពិភពលោកទៀតផង។

នៅពេលនេះចិនកំពុងតែព្យាយាមស្វែងរកឱកាសដើម្បីជំនួសតំណែងមហាអំណាចទី១ លើពិភពលោក «ប៉ូលិសពិភពលោក» ដែលអាមេរិកកំពុងតែគ្រប់គ្រងនោះ។

លោក ស៊ី ជីនពីង បាននិយាយទៅកាន់បណ្តាញព័ត៌មានរ៉យទ័រថា «ចិនបាននិងកំពុងបន្តជាកម្លាំងជួយដល់សន្តិភាព និងអភិវឌ្ឍន៍សហប្រតិបត្តិការនៅលើពិភពលោកតែប៉ុណ្ណោះ» ។

លោក ស៊ី ជីនពីង បានបញ្ចាក់ទៀតថា «ជាមួយនិងការបង្កើតកម្លាំងនាពេលនេះ ចិនអាចដើរតួនាទីធំជាងនេះនៅលើពិភពលោក និងសហការបញ្ហាអន្តរជាតិសំខាន់ៗ ក៏ដូចជានៅក្នុងតំបន់។ គោលនយោបាយយោធារបស់ចិននាពេលនេះគឺកសាងកម្លាំងទាហានឲ្យកាន់តែខ្លាំងក្លាក្នុងគោលដៅការពារតែប៉ុណ្ណោះ មិនអាចចូលរួមធ្វើជា «ប៉ូលិសពិភពលោក» ដូចអាមេរិកនោះឡើយ ។

ប្រធានាធិបតីចិនបន្តទៀតថា ចិនតែងតែខិតខំសម្រាប់សន្តិភាពនិងស្ថិរភាពការអភិវឌ្ឍន៍នៅក្នុងតំបន់មិនចង់ជំនួសតំណែងរបស់ប្រទេសណាមួយនៅលើពីភពលោកនោះឡើយ។

លោក ស៊ី ជីងពីង បញ្ចាក់ឲ្យសម្ព័ន្ធមិត្តអាមេរិកបានដឹងថា ចិនមិនដែលមានមហិច្ឆិតាធ្វើជាមហាអំណាចទី១នៅលើពិភពលោកនោះឡើយ ក៏ដូចជាមិនចង់ពង្រីកអំណាចរបស់ខ្លួនឈ្លានពានប្រទេសជិតខាងនោះឡើយ ។

ការប្រកាសរបស់ប្រធានាធិបតីចិនកើតឡើងក្នុងពេលដែលចិនត្រូវបានសារព័ត៌មានធំៗលើពិភពលោកផ្សាយថា ចិនកំពុងតែពង្រីកអំណាចនិងមានគម្រោងដណ្តើមមហាអំណាចទី១ពីអាមេរិកទៀតផង។ ហេតុការទាំងនោះត្រូវបានគេគត់សម្គាល់តាមរយៈយោធារបស់ចិនដែលមានសភាពខ្លាំងក្លាជាងមុន ហើយថែមទាំងទៅចូលរួមក្នុងសង្គ្រាមក្រៅប្រទេសទៀតផង ពោលគឺជួយដល់ប្រទេសរុស្ស៊ីក្នុងការវាយប្រហារទៅលើក្រុមអិស្លាម បង្កើតរដ្ឋក្នុងប្រទេសស៊ីរីជាដើម។

ចិនមិនដែលបំពានទៅលើប្រទេសណាមួយឬស្ថាប័នណាមួយនោះដែរ ដូច្នេះហើយប្រទេសនិងស្ថាប័នដទៃទៀតក៏មិនត្រូវបំពានលើច្បាប់របស់ចិននោះដែរ ។

 

តំណែង ប៉ូលិសពិភពលោក អាចនឹងត្រូវធ្លាក់ទៅលើចិន បើអាមេរិកធ្វេសប្រហែស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់