នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦លោក សុខ ប៊ុន អតីតប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជាត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ប៉ុន្តែទោសនេះ ឲ្យអនុវត្តត្រឹមតែ១០ខែប៉ុណ្ណោះ ។

សូមរំឮកថាលោក សុខ ប៊ុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីបានប្រើអំពើហិង្សាដោយសារតែភាពជោកជាំនៃគ្រឿងស្រវឹងដោយបាន វាយដំអតីតពិធីការិនី កញ្ញា ឯក សុជាតា ហៅសាសា នៅក្នុងក្លឹបកម្សាន្តមួយកន្លែងកាលពីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥។

បន្ទាប់ពីការព្យាយាមរត់គេចខ្លួនអស់ជាច្រើនថ្ងៃ លោក ស៊ុន ប៊ុន ក៏បានចូលខ្លួនទទួលទោសតាមការអំពាវនាវរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ លោក សុខ ប៊ុន ត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ដោយចោទពីបទ «ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់‍»។ តែលោក សុខ ប៊ុន ត្រូវបានធានាឲ្យក្រៅឃុំ ក្រោមហេតុផលមានជំងឺជាប់ខ្លួន។

តុលាការសម្រេចកាត់ទោសលោក សុខ ប៊ុនដោយពិន័យជាប្រាក់៦លានរៀលនិងឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ អនុវត្តទោសត្រឹមតែ១០ខែ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់