(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ យុវតី វ៉ាន់ នីឡា ដែលគេស្គាល់ថា ជាតារាកំប្លែងក្រុមនាយពែកមី និងជាកូនស្រីរបស់លោក សុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ បានភ្ជាប់ពាក្យជាមួយកូនប្រុសរបស់ថៅកែល្ខោនបាសាក់ដ៏ល្បី អ្នកស្រី ភី សុគន្ធី។

រូបភាពនៃការភ្ជាប់ពាក្យនេះ ត្រូវបានបង្ហាញឡើងតាមរយៈ Facebook របស់នាយតាក់ស៊ី ដែលជាសមាជិកលេងកំប្លែងរួមក្រុមរបស់ វ៉ាន់ នីឡា ដៃគូកំប្លែងនឹងនាយចឺម។ រូបភាពនោះបញ្ជាក់យ៉ាងច្បាស់ថា កូនប្រុសឈ្មោះ ផន រង្សី ត្រូវភ្ជាប់ពាក្យជាមួយ កូនស្រី វ៉ាន់ នីឡា។

គួរជម្រាបថា នីឡា បានចូលលេងកំប្លែងតាំងពីនៅវ័យកុមារភាពមកម្ល៉េះ ហើយរូបនាងជាដៃគូកំប្លែងយ៉ាងស័ក្តិសមជាមួយនឹងនាយចឺម តាំងពីនៅកុមារដល់ពេញវ័យ រហូតដល់មានទស្សនិកជនខ្លះ និយាយថា ពួកគេទាំងពីរនាក់ ពិតជាស័ក្តិសមនឹងគ្នាណាស់។ ប៉ុន្តែពេលនេះ នីឡា បានជម្រះមន្ទិលទស្សនិកជនហើយ គឺនាងបានសម្រេចចិត្ត ភ្ជាប់ពាក្យជាមួយ និងកូនប្រុសរបស់ថៅកែល្ខោនបាសាក់ដ៏ល្បីឈ្មោះនៅផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ខេត្តតាកែវ អ្នកស្រី ភី សុគន្ធី។

បើទោះជាពិធីភ្ជាប់ពាក្យបានប្រព្រឹត្តិនៅថ្ងៃនេះក្តី គេនៅមិនទាន់ដឹងពីថ្ងៃពិតប្រាកដ ដែលគូស្នេហ៍ថ្មីវ័យក្មេងមួយគូនេះ នឹងត្រូវចូលរោងការ នៅខែ ឆ្នាំណានៅឡើយនោះទេ៕

វ៉ាន់​ នីឡា ២

វ៉ាន់​ នីឡា

តារាកំប្លែង វ៉ាន់ នីឡា ភ្ជាប់ពាក្យជាមួយកូនប្រុសរបស់ថៅកែល្ខោនបាសាក់ ភី សុគន្ធី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់