ក្រសួង​អប់រំ​យុវជន និង​កីឡា អះអាង​ថា ដើម្បីលើកម្ពស់និងដើម្បី​គុណភាព​ផ្នែក​ភាសារ​ខ្មែរក្រសួង​ បានសម្រេច​ឲ្យដាក់​បញ្ជូ​លមុខវិជ្ជា​ ​សរសេរ​តាម​អាន ក្នុង​កម្មវិធីសិក្សា ចាប់ពី​ថ្នាក់​ទី​៧​រហូត​ថ្នាក់​ទី​១២​ឡើងវិញ។

​ដោយក្រសួង​អប់រំ​យុវជន​និង​កីឡា​បញ្ជាក់ថា កម្មវិធី​សរសេរ​តាម​អាន ជា​បំណិត​ដ៏​សំខាន់ មួយ​ក្នុង​ការសិក្សា​ភាសា​ខ្មែរ និង​អក្សរសាស្ត្រ​ខ្មែរ ដែល​ញ៉ាំង​ឲ្យ​អ្នក​សិក្សា មានកា​ប្រុងប្រយ័ត្ន ចងចាំ សរសេរ​បាន​ត្រឹមត្រូវ តាម​អក្ខរាវិរុទ្ធ ក្បួនខ្នាត​វេយ្យាករណ៍ និង​ចេះ​ពី​របៀប​សរសេរ​អត្ថបទ​បាន​ច្បាស់លាស់ ។​

បើយោងតាមសេចក្តីណែនាំរបស់​ក្រសួង​បាន ចុះ​ថ្ងៃ​ទី​២៣ ​ខែ​ធ្នូ ២០១៥​ បានឲ្យដឹងថា តាម​ស្មារតី​នៃ​កិច្ចប្រជុំ ក្រសួង​សម្រេច​ឲ្យ​បញ្ចូល​មុខវិជ្ជា សរសេ​រតាម​អាន សម្រាប់​កា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​បញ្ចូល អត្ថបទ​ទាំងមូលក្នុង​ការសិក្សា​ពី​ថ្នាក់​ទី​៧ រហូត​ថ្នាក់​ទី​១២ ឆ្នាំ​សិក្សា​២០១៥ ២០១៦​នេះ​។

​ក្នុងសេចក្តីណែនាំរបស់ ក្រសួង​អប់រំ ក៏​បាន​ប្រាប់​ពីរ​របៀប​បង្រៀ​ន ការប្រើប្រាស់​ពេលវេលា នៃ​ការ​បង្រៀ​ននិង​វិធីសាស្ត្រ​ច្រើន​ចំនុច​ទៀត។

ដើម្បីលើកកម្ពស់គុណភាពភាសារខ្មែក្រសួងអប់រំ សម្រេចដាក់បញ្ជូលមុខវិជ្ជាសរសេរតាមអានក្នុងកម្មវិធីសិក្សា ឡើងវិញ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់