ក្រុមហ៊ុនជប៉ុន Bouken NoMorri មានគម្រោងវិនិយោគលើខ្សែកាប ឬទោងទេសចរណ៍ នៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលេន ដែលនឹងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ឲ្យមកកម្សាន្តបោះជំរុំស្នាក់នៅ​ និងក្លាយទៅជាប្រព័ន្ធដែនទេសចរណ៍ធម្មជាតិដ៏អស្ចារ្យ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់រដ្ឋបាលខេត្តសៀមរាប ចេញផ្សាយកាលពីពេលថ្មីៗនេះ។

 

 

លោក Bando Tadasaburo នាយកក្រុមហ៊ុន Bouken NoMorri បានឲ្យដឹងថា គម្រោងនេះ មានសារ:ប្រយោជន៍ក្នុងការទាក់ទាញភ្ញៀវទេសចរទៅទស្សនាកម្សាន្តឲ្យបានច្រើន បង្កើតកន្លែងទេសចរណ៍ធម្មជាតិបានច្រើន និងជួយធ្វើឲ្យភ្ញៀវទេសចរស្នាក់នៅកម្ពុជាបានយូរ

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានឲ្យដឹងថា វិស័យសេដ្ឋកិច្ចរបស់ខេត្តសៀមរាប គឺពឹងផ្អែកលើវិស័យទេសចរណ៍ និងកសិកម្ម ហើយលោកស្វាគមន៍ចំពោះគម្រោងនេះ ដែលនឹងជួយទាក់ទាញភ្ញៀវទេសចរឲ្យមកកាន់តែច្រើន និងស្នាក់នៅបានយូរ។

ជាចុងក្រោយ លោកក៏បានណែនាំឲ្យភាគីជប៉ុន សិក្សាឲ្យបានហ្មត់ចត់ និងស៊ីជម្រៅទៅលើ ផលប៉ះពាល់បរិស្ថាន និងការងារទេសចរណ៍ ហើយត្រូវតែធ្វើការទំនាក់ទំនងជាមួយក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម ដើម្បីទទួលបានការអនុញ្ញាតិច្បាប់៕

 

ដឹងតែសប្បាយហ្មងបើធ្វើរួច​ ! ជប៉ុន គ្រោងវិនិយោគខ្សែកាប ឬទោងទេសចរណ៍ នៅតំបន់ជួរភ្នំគូលេន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak02

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់