ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី០១ ខែ​សីហា​នេះ បាន​ថ្លែង​ថា សម្ដេច​​ចង់​ស៊ី​ឈ្នួល​បង្រៀន​នៅ​សា​កលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ប្រសិន​បើ​មាន​ការ​ឧទ្ទេសនាម​សាស្ត្រាចារ្យ​តេជោ ហ៊ុន សែន។

ការ​លើក​ឡើង​របស់​សម្តេច ហ៊ុន សែន ដូច្នេះ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ នៅ​ព្រឹកថ្ងៃទី១ ខែសីហា​នេះ។

សម្ដេច​នាយករដ្ឋមន្រ្តី​ បាន​បញ្ជាក់​ដែរ​ថា សម្ដេច​ក៏​ធ្លាប់​បាន​ឧទ្ទេសនាម​​ទាក់​ទង​នឹង “​វិធីសាស្រ្ត​គ្រប់គ្រង និង​កិច្ចការ​​បរទេស” នៅ​សាកល​វិទ្យាល័យភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នេះ ពី​មុន​មក​ផង​ដែរ​

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួន 3,579 នាក់នៅសាលពិព័ណកោះពេជ្រ៕

 

ជឿទេថា!! សម្ដេច ហ៊ុន សែន ចង់ស៊ីឈ្នួលបង្រៀននៅ RULE

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់