ជប៉ុន ផ្តល់ថវិកាជាង ១.២លានដុល្លា ដល់សាលាក្តីខ្មែរក្រហម

174

ភ្នំពេញ​៖ សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន បាន​ឲ្យ​ដឹងថា ការផ្តល់​ថវិកា​នេះ គឺ​ដើម្បី​បន្ត​ជួយ​ទ្រទ្រង់​ដល់​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម​។ សេចក្តីប្រកាស​ព័ត៌មាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការ​ជ្រោមជ្រែង​ដល់​សាលាក្តី​ខ្មែរក្រហម គឺ​ដោយសារ​រដ្ឋាភិបាល​ជប៉ុន ផ្អែកលើ​ទស្សនៈ​ចំនួន​បី​។ ទីមួយ ការកាត់ក្តី​ខ្មែរក្រហម គឺ​ដើម្បី​ទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នូវ​អំពើ​ឃោរឃៅ ដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរក្រហម​។ ទី​ពីរ សាលាក្តី​ខ្មែរក្រហម នឹង​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​។ ទី​បី សាលាក្តី​ខ្មែរក្រហម នឹង​រួមចំណែក​ដល់​ការពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​»​។​


​រដ្ឋាភិបាល​ជប៉ុន តែង​ផ្តល់ជំនួយ​ផ្នែក​ថវិកា​ដល់​សាលាក្តី​ខ្មែរក្រហម ចាប់តាំងពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ​២00១​មក​។ រហូតមកដល់​ពេលនេះ ថវិកា ដែល​រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ឲ្យ​សាលាក្តី​ខ្មែរក្រហម មាន​ចំនួន​ជាង ៨៦​លាន​ដុល្លារ​ហើយ​។

banner