ច្រើនណាស់លោកអើយ! សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់រួមជាមួយថ្នាំញៀនជាង១០០កញ្ចប់

150
បាត់ដំបង: កំលាំងស្រុកថ្មគោលសហការជាមួយក្រុមជំនាញខេត្តបានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកជួញដូរដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យម្នាក់រួមជាមួយវត្ថុតាង។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនសង្ស័យមានឈ្មោះ ឈួង មករា ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកក)ចំនួន១០៤ថង់តូច។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕
banner