ក្រុម ដែលមានភាពជិតស្និទនិងក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី និង អីរ៉ាក់គឺ​ ក្រុមអាប៊ូសាយយាហ្វ នៅពេលនេះបានសម្លាប់ចំណាប់ខ្មាំងជនជាតិកាណាដានៅក្នុងប្រទេសហ្វីលីពីន។ នេះ​បើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ប៊ីប៊ីស៊ី ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានចុះផ្សាយនៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា បុរសជនជាតិកាណាដាម្នាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុមទាហានរបស់អ៊ីស្លាម កាលពីប៉ុន្មានខែមុន នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានគេបញ្ជាក់ថា បានបាត់បង់ជីវិត។

កាលពីព្រឹកថ្ងៃច័ន្ទទី២៥ខែមេសាឆ្នាំ២០១៦ គេបានរកឃើញក្បាលមនុស្សជាច្រើននាក់ ដែលត្រូវបានគេកាត់ចោល នៅក្នុងតំបន់ដាច់ស្រយាលមួយកន្លែង នៅលើកោះនៃប្រទេសហ្វីលីពីន នៅត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីពេលវេលានៃការទាមទារប្រាក់រំលួស ពីសំណាក់ក្រុមអ៊ីស្លាមនេះ បានផុតកំណត់។
នៅពេលនេះគេមិនទាន់ដឹងច្បាស់ថាក្រុម ភេរវកម្មខាងលើជាអ្នកសម្លាប់ ឬក៏ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ ។ តាមរូបភាពដែលក្រុមអាប៊ូសាយយាហ្វបានផ្សាយបញ្ជាក់ថា ចំណាប់ខ្មាំងដែលពួគគេចាប់ទៅគឺមានសភាពទ្រុឌទ្រោម ដោយសារតែការបរិភោគមិនគ្រប់គ្រាន់ ។

គួរបញ្ជាក់ដែរថា​ លោកJohn Ridsdel អាយុ៦៨ឆ្នាំ ត្រូវបានក្រុមទាហានអ៊ីស្លាម ចាប់យកពីតំបន់ទេសចរណ៍មួយកន្លែង ជាមួយនឹងមនុស្ស៣នាក់ផ្សេងទៀត ក្នុងកំឡុងខែកញ្ញាឆ្នាំទៅ។ ការបញ្ជាក់នៃការស្លាប់របស់បុរសជនជាតិកាណាដារូបនេះ ត្រូវបានធ្វើឡើងដោយ លោកនាយករដ្ឋមន្ត្រី កាណាដាលោក Justin Trudeau ហើយជឿជាក់ថា ក្រុមAbu Sayyaf ជាអ្នកនៅពីក្រោយការសម្លាប់នេះ។

 

 

ចំណាប់ខ្មាំង ជនជាតិកាណាដា ត្រូវក្រុមខ្មាន់កាំភ្លើង អាប៊ូសាយយាហ្វ សម្លាប់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់