ប៉េកាំង៖ចិនកំពុងពន្លឿនការធ្វើសេចក្ដីព្រាងច្បាប់ ស្ដីពីសុវត្ថិភាពនុយក្លេអ៊ែរ និងថាមពលបរមាណូ ចាប់តាំងពី ខ្លួនបានសាង សង់រោងចក្រថាមពលនុយក្លេអ៊ែរ ក្នុងឆ្នាំ១៩៨៥ មកម្លេះ នេះបើយោងតាមប្រភព ពីមន្រ្តីរដ្ឋាភិបាលចិន នៅថ្ងៃទី២៧ ខែមករាឆ្នាំ២០១៦នេះ ដែលចេញផ្សាយដោយ ស៊ិនហួ។

ប្រភពពីការិយាល័យក្រុមប្រឹក្សាព័ត៌មានរដ្ឋចិនបន្ដទៀតថា ខ្លួនបានបង្កើនដំណើរការយ៉ាងរហ័ស ក្នុងការធ្វើសេចក្ដីព្រាងច្បាប់ ដើម្បីឆ្លើយតបជាបន្ទាន់ ចំពោះថាមពលអាវុធនុយក្លេអ៊ែរ។

មុននេះចិន បានអនុម័តច្បាប់មួយ ស្ដីពីការបង្កើតកិច្ចព្រមព្រៀងសុវត្ថិភាព បន្ទាប់ពីគ្រោះថ្នាក់នុយក្លេអ៊ែរ ក្នុងឆ្នាំ ១៩៩៣ ដែលជាតំបន់ដំបូងគេបង្អស់ ហើយបន្ទាប់មកទៀតច្បាប់ ស្ដីពី កិច្ចការពារ និងគ្រប់គ្រងការបំពុលដោយជាតិវិទ្យុសកម្ម។ ចំណែកច្បាប់ឆ្លើយតបបន្ទាន់ ខាងលើនេះ មានសមត្ថកិច្ច គ្រប់គ្រង គ្រោះថ្នាក់នុយក្លេអ៊ែរ។

កាលពីពេលថ្មីៗនេះ ច្បាប់សន្ដិសុខជាតិ បានកែលម្អឡើងវិញក្នុងឆ្នាំ២០១៥ កន្លងទៅនេះ ដោយបាន ពង្រឹងច្បាប់បន្ទាន់នៃគ្រោះថ្នាក់នុយក្លេអ៊ែរ។ ជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសចិន ក៏បានបង្កើត ប្រព័ន្ធគ្រប់គ្រងការសង្គ្រោះបន្ទាន់នុយក្លេអ៊ែរ ជាមួយនឹងចក្ខុវិស័យនៃតួនាទី ច្បាស់លាស់ ក្នុងចំណោម ស្ថាប័នរដ្ឋាភិបាល អាណាខេត្ត និងរោងចក្រថាមពលនុយក្លេអ៊ែរ។

សូមរម្លឹកជូនថា ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ធ្លាប់បាន​ថ្កោលទោស​កូរ៉េ​ខាង​ជើង​ពី​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​ ប៉ុន្តែ​បាន​និយាយ​ថា​ ចិន​មិន​មាន​ការ​ទទួល​ខុសត្រូវ​តែ​ម្នាក់​ឯង​នៅ​ក្នុង​ការ​ដាក់​សម្ពាធ​ទៅ​លើ​របប​ដឹកនាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ​ទេ៕

ចិន ពន្លឿនសេចក្ដីព្រាងច្បាប់ ស្តីពីសុវត្ថិភាពនុយក្លេអ៊ែរ និងថាមពលបរមាណូ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់