អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មលោកនាយឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទតារា បានលើកឡើងថា “អ្វីដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានបំណងចង់សម្រេចឱ្យបាន នៅក្នុងរយៈពេល១០ឆ្នាំ គឺចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០២៤នោះគឺអាជ្ញាធរនឹងសម្រេចឲ្យបាននូ បុគ្គលមួយរូប មានអត្តសញ្ញាណមួយ ។លោកណន សាម៉េត មានសេចក្តីរាយការណ៍
ការលើកឡើងរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មលោកនាយឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទតារា បែបនេះ គឺនៅក្នុង កិច្ចប្រជុំពិគ្រោះយោបល់លើ ផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម រយៈពេល ១០ឆ្នាំ គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០២៤។លោកនាយឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទតារា បានលើកឡើងថា “អ្វីដែលយើងមានបំណងចង់សម្រេចឱ្យបាន នៅក្នុងរយៈពេល១០ឆ្នាំសម្រាប់ប្រទេស កម្ពុជារបស់យើងនោះគឺ បុគ្គលមួយរូប មានអត្តសញ្ញាណមួយ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងមហាផ្ទៃក៏ស្នើសុំឱ្យមានការពិគ្រោះ យោបល់លើចំណុចមួយចំនួនដូចជា ទី១. តួនាទី និងដំណើរការរបស់វិស័យសុខាភិបាលនៅមានមិនទាន់បានកំណត់ឱ្យ បានជាក់លាក់ក្នុងចូលរួម ជួយលើកកម្ពស់ការចុះបញ្ជីអត្រានុកូលដ្ឋាន ជាពិសេសការចុះបញ្ជីមរណភាព។ ចំណុចនេះ ក្រសួងសុខាភិបាល ក៏កំពុងរៀបចំផែនការយុទ្ធសាស្រ្ត របស់ខ្លួនដែរ ដែលអាចមានការពាក់ព័ន្ធជាមួយនឹងការងារអត្រានុកូលដ្ឋាន។ ដូច្នេះ គួរមានការពិភាក្សាក្នុងការធ្វើសង្គតិភាពលើគោលបំណងយុទ្ធសាស្រ្តមួយចំនួនដែលមានការពាក់ព័ន្ធគ្នា ធ្វើយ៉ាងណាអាចគាំទ្រគ្នាទៅវិញទៅមកបាន ដើម្បីឱ្យអាចឆ្លើយតបបាន ទៅនឹងគោលដៅនានាដែល បានកំណត់នៅក្នុងក្របខ័ណ្ឌសកម្មភាពថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកល ដ្ឋាន។ទី២. ការសម្រេចក្នុងការប្រើប្រាស់កូដជំងឺអន្តរជាតិ១០ (ICD10) ក៏នៅមិនទាន់ មានភាពច្បាស់លាស់នៅឡើយ។ ចំណុចនេះក៏ជាប្រការដ៏សំខាន់មួយដែលក្រសួង សុខាភិបាល គួរធ្វើការសម្រេចជាសកម្មភាពអាទិភាព ទើបអាចធ្វើឱ្យកម្ពុជាងាយស្រួល ក្នុងការទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ដើម្បីពង្រឹងប្រព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានទៅអនាគត។ទី៣. ចំពោះស្ថិតិអត្រានុកូលដ្ឋានក៏ត្រូវពិភាក្សាគ្នាដែរ ដើម្បីឱ្យដឹងថា តើវិទ្យាស្ថាន ជាតិស្ថិតិ នៃក្រសួងផែនការ នឹងចូលរួមពាក់ព័ន្ធយ៉ាងណា? ថ្មីៗនេះសភាជាតិបានអនុម័ត ច្បាប់ស្តីពីស្ថិតិជាតិ ដូច្នេះ តើច្បាប់នេះមាន ឥទ្ធិពល បែបណាជាមួយនឹងបញ្ហានេះ?និងទី៤. ក្រៅពីបញ្ហាខាងលើនេះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អាចលើកឡើងពីចម្ងល់ និងមតិយោបល់នានាទៀតដែលពាក់ព័ន្ធដល់កិច្ចការនៃវិស័យរបស់ខ្លួន សម្រាប់ចូលរួមចំណែកជាធាតុ ចូលក្នុងផែនការយុទ្ឌសាស្រ្តជាតិនេះ ។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើ ផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម រយៈពេល ១០ឆ្នាំ គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០២៤ ក៏មានការពិគ្រោះយោបល់ ជាមួយនឹងដៃគូរ អភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងអ្នកទទួលសេវាមួយចំនួនទៀត ដើម្បី ប្រមូលជាមតិយោបល់អោយកាន់តែលម្អិត និងជាមូលដ្ឋាន ចូលរួមក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនេះ ។

ចាប់ពីឆ្នាំ២០១៥ដល់ឆ្នំា២០២៤ អាជ្ញាធរនឹងសម្រេចឲ្យបាននូវផែនការ បុគ្គលមួយរូប មានអត្តសញ្ញាណមួយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់