(ភ្នំពេញ)៖ ចាប់ពីខែមីនាដល់ខែកក្កដាឆ្នាំ២០១៦នេះ កម្ពុជានឹងមានអាកាសធាតុក្ដៅហួតហែង និងភ្លៀងធ្លាក់តិចតួច មុនមានភ្លៀងធ្លាក់រាយប៉ាយល្អនៅពាក់កណ្ដាលរដូវវស្សា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។

សេចក្ដីជូនដំណឹងដដែលនេះ ឲ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ បាតុភូតក្ដៅ (El Nino) បានចាប់ផ្ដើមថយឥទ្ធិពលបន្តិចម្ដងៗ ប៉ុន្តែរមានបាតុភូតមួយទៀតចូលមកជំនួសវិញ ហើយរហូតដល់ចុងខែកក្កដា ឆ្នាំ២០១៦ ទើបបាតុភូតត្រជាក់ (La Nina) ចាប់ផ្ដើមមានឥទ្ធិពល។

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា បាតុភូតធម្មជាតិនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចជា៖

– នៅរដូវប្រាំង៖ ក្នុងខែមីនា និងខែមេសា ធាតុអាកាសនឹងក្តៅហួតហែងខ្លាំង បរិមាណទឹកភ្លៀងកក់ខែមានចំនួនតិចតួច ហើយបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នឹងកើតឡើងច្រើន។

-នៅដើមរដូវវស្សា៖ ចាប់ពីខែឧសភា ដល់ខែកក្កដា មានភ្លៀងតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។ កូនរដូវប្រាំងនឹងកើតមាន ចាប់ពីពាក់កណ្តាលខែកក្កដា ដល់ចុងខែកក្កដា។

– របាយទឹកភ្លៀងនឹងចាប់ផ្តើមធ្លាក់ច្រើន ហើយរាយប៉ាយបានល្អ ចាប់ពីពាក់កណ្តាលរដូវវស្សា រហូតដល់ចុងរដូវវស្សា (ចាប់ពីខែសីហា ដល់ចុងខែវិច្ឆិកា)។

ក្រសួងធនធានទឹក និងឧតុនិយម ចាត់ទុកការជម្រាបជូនខាងលើ ជាការជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន​ ពិសេសបងប្អូនប្រជាកសិករ ជា្របជាព័ត៌មាន៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖

12743620_1559296767718022_1527550952542836354_n

 

ចាប់ពីខែមីនាដល់ខែកក្កដាកម្ពុជាមានអាកាសធាតុក្ដៅហួតហែង និងភ្លៀងធ្លាក់តិចតួច មុនមានភ្លៀងធ្លាក់រាយប៉ាយល្អនៅពាក់កណ្ដាលរដូវវស្សា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់