ចាប់បានតែចានអាប៉ោងទៀតហើយ​ ! កម្លាំងសមត្តកិច្ចនគរបាលស្រុក ពារាំង ចុះបង្ក្រាបល្បែងស៊ីសងបានត្រឹមតែណែនាំម្ចាស់ផ្ទះ……

222

ខេត្តព្រៃវែង៖ នៅថ្ងៃទី២១ ខែ កក្តដា ឆ្នាំ២០១៧​ កម្លាំងសមត្តកិច្ចស្រុកពារាំងដឹកនាំដោយលោកវរសេនីយ៏ត្រី រស់ ធន អធិការរងស្រុក ចុះបង្គ្រាបល្បែងស៊ីសងមួយកន្លែង ចំនុចផ្ទះឈ្មោះ សន ខយ ភេទស្រី អាយុ ៥៥​ ឆ្នាំរស់នៅភូមិក្រាំង ឃុំព្រៃស្រឡិត ស្រុកពារាំង។​ពេលឃើញសមត្តកិច្ចទៅដល់ ក្រុមជនសង្ស័យនាំគ្នារត់ខ្ចាត់ខ្ចាយអស់។

20353923_497565643918342_631709304_o

សមត្តកិច្ចរឹបអូសបានវត្តុតាងរួមមាន ចានអាប៉ោង​ ចំនួន១​ ផ្ទឹលក្រប១ ចានដែកទ្រ១ ហាន់តោ១ និង​ស្បែកជើងចំនួន ៤គូរ។ បច្ចុប្បន្នសមត្តកិច្ចនគរបាលបានហៅម្ចាស់ផ្ទះមកសាកសួរបំភ្លឺ និងធ្វើកិច្ចសន្យា​ អប់រំលើកទី១  ហើយបើនៅតែបន្តទៀតនឹងចាត់ការតាមនិតិវិធីច្បាប់តែម្តង៕

20227520_497565583918348_1331890561_n

 

20292083_497565670585006_72149111_n

banner