គ្រូបង្រៀនម្នាក់មានតួនាទីជានាយករងនៅសាលាបឋមសិក្សាវាលស្បូវត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅតាមបណ្តឹងរបស់អង្គការដែលចិញ្ចឹមក្មេងស្រីរងគ្រោះពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ខ្មាស់នៅក្នុងទីចាត់ការរបស់សាលា ។
ករណីឃាត់ខ្លួននាយករងសាលាទៅតាមបណ្តឹងរបស់អង្គការបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់សមត្ថកិច្ចទទួលពាក្យបណ្តឺងហើយហៅជនសង្ស័យមកបំភ្លឺនៅនគរបាលប៉ុស្តិ៍រដ្ឋបាលទើបឈានដល់ការឃាត់ខ្លួន ។
ជនសង្ស័យមានឈ្មោះឡុង សុខ ភេទប្រុស អាយុ៥០ឆ្នាំ ជានាយករងសាលាបឋមសិក្សាវាលស្បូវ មានទីលំនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ក្មេងស្រីរងគ្រោះមានឈ្មោះស.ន អាយុ១៤ឆ្នាំ ស្នាក់នៅក្នុងអង្គការសមាគមន៍ទឹកដីសន្យា មានទីតាំងនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ប្រភពពត៍មានបឋមបានអោយដឹងថា នៅថ្ងៃទី១៩ខែកក្កដា​ឆ្នាំ ២០១៧​ ក្មេង​ស្រី​និងមិត្តភក្តិ នាំគ្នាទៅលេងក្នុងទីចាត់ការ ពេលនោះជនសង្ស័យបានប្រលែងលេងជាមួយកុមារី រងគ្រោះនិងមិត្តភក្តិ ។
បន្ទាប់មកមិត្តភក្តិ​ខ្លួន​បានចេញទៅលេងខាងក្រៅស្រាប់តែជនសង្ស័យបន្លំចាប់ច្របាច់​សុដន្យ ហើយ​ក្មេង​ស្រី​រងគ្រោះ​ បាន​ទៅ​កន្លែង​ស្នាក់​នៅ​វិញ​ បាន​ប្រាប់​អ្នក​មើល​ថែ​អង្គការ​សមាគម​ទឹកដីសន្យា ក្រោយមកខាងអង្គការបានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់ ។
ពាក់ព័ន្ធករណីនេះលោកម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងសមត្ថកិច្ចជំនាញបានសាកសួរជនសង្ស័យនិងក្មេងស្រីរងគ្រោះដើម្បីបំពេញតាមនីតិវិធីច្បាប់ ។

បន្ទាប់ពីការសាកសួរជនសង្ស័យមិនបានសារភាពនោះទេតែបានរៀបរាប់ពីដំណើររឿងស្តីពីសកម្មភាពប្រលែងលេងជាមួយក្មេងស្រីរងគ្រោះជាសិស្សសាលា ។ ទោៈជាយ៉ាងណាក៍ដោយសមត្ថកិច្ចបានបំពេញឯកសារចប់សព្វគ្រប់គ្រាន់ហើយ ករណីនេះបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត ៕

ឃាត់ខ្លួន នាយករង​​ បឋមសិក្សាវាលស្បូវ ពី បទបៀតបៀនកេរ្តិ៍ខ្មាសសិស្សស្រី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak02

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់