(បន្ទាយមានជ័យ)៖ កាលពីរសៀលថ្ងៃទី៤ ខែឧសភាម្សិលមិញ សមត្ថកិច្ចថៃបានចាប់ខ្លួនបុរសជនជាតិថៃ២នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ករណីចាប់ពង្រាត់ បង្ខាំងនិងរំលោភបូកលើស្ត្រីខ្មែរម្នាក់ ជាអ្នកលក់ភេសជ្ជៈ នៅក្នុងផ្សាររោងក្លឿ។

ការឈានដល់ការចាប់ខ្លួនបុរសជនជាតិថៃចំនួន២នាក់ នេះ បន្ទាប់ពីសមត្ថកិច្ចថៃ បានទទួលពាក្យបណ្តឹង ពីឈ្មោះ សាន់ វិទូ ជាប្តីរបស់ស្ត្រីរងគ្រោះ ថាមានជនសង្ស័យចំនួន២នាក់ បើករថយន្តម៉ាក ISUZU មកអង្គុយលេង និងបានទិញទឹក រួចក៏បានចាប់ទាញដៃស្ត្រីរងគ្រោះ ចូលក្នុងរថយន្ត ហើយចេញទៅបាត់ដោយសុវត្ថិភាព នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ក្នុងផ្សារោងក្លឿរ ប្រទេសថៃ។

រហូតដល់រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ សមត្ថកិច្ចថៃ បន្ទាប់ពីធ្វើការស្រាវជ្រាវតាមការអះអាងរបស់សាក្សី (ប្តីរបស់ស្ត្រីរងគ្រោះ) ក៏បានឃាត់ខ្លួនបុរសជនជាតិថៃចំនួន២នាក់ និងនាំយកស្រ្តីរងគ្រោះមកវិញផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះត្រូវបានជនសង្ស័យជនជាតិថៃ ​ចាប់យកទៅរំលោភបូកជាច្រើនដងពេញមួយយប់។ ជុំវិញករណីនេះសមត្ថកិច្ចថៃកំពុងសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើ​ទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

សូមជំរាបថា ស្ត្រីខ្មែរជាលក់ភេសជ្ជ: នៅក្នុងផ្សាររោងក្លឿ ប្រទេសថៃម្នាក់ ត្រូវបានជនមិនស្គាល់មុខ២នាក់ ពាក់មួកនិងបិទមុខ ដូចនិនចារចាប់ចូលរថយន្ត​ ដោយមិនដឹងពីមូលហេតុ​ ហេតុការណ៍ធ្វើឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងថ្ងៃទី៣​ ​ខែឧសភា​ ឆ្នាំ២០១៦។

បើតាមប្តីរបស់ស្ត្រី​រងគ្រោះ​ ឈ្មោះ​ សាន់ វិទូ ភេទប្រុស អាយុ២៧ឆ្នាំ​ បានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់ខ្លូនដែលត្រូវជនមិនស្គាល់ ចាប់យកទៅនោះឈ្មោះ ជ​.ស.ភ​ ភេទស្រី​ អាយុ​​២៧ឆ្នាំ​ រស់នៅ​ក្រុងសិ​រីសោភ័ណ​ ​​មុខរបរលក់ដូរ នៅកន្លែងកើតហេតុនេះតែម្តង។ ដោយឡែកជនល្មើសដៃដល់ មានឈ្មោះ វាយុក អាក់សែន ជនជាតិថៃរស់នៅខេត្តស្រះកែវ។ និងម្នាក់ទៀតសមត្ថកិច្ចចាប់ខ្លួនបានដែរ តែមិនទាន់ប្រាប់ឈ្មោះ។

ជនខាងលើធ្លាប់បានមកចែចង់ស្ត្រីរងគ្រោះសុំស្នេហា៣ទៅ៤លើកដែរ តែស្ត្រីបានប្រកែកព្រោះនាងមានប្តីមានកូននិងមិនអាចលង់នឹងការបោកប្រាសរបស់បុរសជនជាតិថៃនោះបានទេ។ រហូតល្ងាចថ្ងៃទី៣ ខែឧសភា បុរសល្មើសក៏នាំគ្នាចាប់នាងរុញបញ្ចូលរថយន្តទាំងកណ្តាលហ្វូងមនុស្សយកនាងទៅបាត់២ថ្ងៃ១យប់។ ជនល្មើសសារភាពថា ខ្លួននិងមិត្តភក្តិបាននាំនាងរងគ្រោះទៅចែកគ្នារំលោភ និងធ្វើបាបលើរូបរាងកាយរបស់នាងនៅផ្ទះមួយក្នុងស្រុកខ្លងហាតទល់មុខស្រុកសំពៅលូនខេត្តបាត់ដំបង។

ករណីនេះ ត្រូវនាង(នារីរងគ្រោះ) និងសាច់ញាតិសុំប្តឹងឲ្យសមត្ថកិច្ចថៃជួយចាត់ការលើជនល្មើសនិងបក្ខពួក ចំនួន២ករណី៖ ១) បទបង្ខាំងមនុស្សដោយខុសច្បាប់,២) រំលោភសេពសន្ទវៈ៕

 

ឃាត់ខ្លួនបុរសជនជាតិថៃ២នាក់ ករណីចាប់ពង្រាត់ បង្ខាំងនិងរំលោភបូកលើស្ត្រីខ្មែរម្នាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់