សេចក្តីជូនដំណឹង​រប​ស់គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២0១៧ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ អង្គការ​ជាតិ អាច​បញ្ជូន​លិខិត ទៅកាន់​គ​.​ជ​.​ប ដើម្បី​សុំ​ដាក់​អ្នកសង្កេតការណ៍ ឲ្យ​ចូលរួម​តាមដាន​ការធ្វើ​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត សម្រាប់​យកទៅ​បោះឆ្នោត​ថ្នាក់ជាតិ នាពេលខាងមុខ​។ បើតាម​សេចក្តីជូនដំណឹង​ដដែល អង្គការ​អន្តរជាតិ មាន​រយៈពេល​ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ដើម្បី​ដាក់​ពាក្យសុំ​ធ្វើជា​អ្នកសង្កេតការណ៍​។​


​សេចក្តីជូនដំណឹង​ខាងលើ បាន​បញ្ជាក់ទៀតថា គណបក្សនយោបាយ អាច​បញ្ជូន​លិខិត ទៅកាន់​គ​.​ជ​.​ប ដើម្បី​សុំ​ដាក់​អ្នកសង្កេតការណ៍ ចាប់ពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២0១៧ រហូតដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២0១៨​។
​គ​.​ជ​.​ប បានលើកឡើង​ក្នុង​សេចក្តីជូនដំណឹង​យ៉ាង​ដូច្នេះ​៖«​គ​.​ជ​.​ប ស​ង្ឃឹ​ង​ថា សមាគម អង្គការ​ជាតិ​-​អន្តរជាតិ គណបក្សនយោបាយ ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​លេខាធិការដ្ឋាន រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត នឹង​យកចិត្តទុកដាក់ ហើយ​សហការគ្នា ដើម្បី​ជំរុញ​ឲ្យ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​»​។​
​សូមបញ្ជាក់ថា ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​២​លាន​នាក់​ទៀត ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត ដោយ​ក្នុងនោះ ពលរដ្ឋ ដែល​ទៅ​រស់នៅ​និង​ធ្វើការ​នៅក្រៅ​ប្រទេស មាន​ជាង​១​លាន​នាក់​។ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២0១៧ តទៅ គ​.​ជ​.​ប នឹង​ចាប់ផ្តើម​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​។ ការបោះឆ្នោត​ថ្នាក់ជាតិ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨៕

 

គ.ជ.ប ប្រកាសឲ្យភាគីនានា ដាក់លិខិតសុំធ្វើជាអ្នកសង្កេតការណ៍  ចុះឈ្មោះបោះឆ្នោតថា្នក់ជាតិ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Sa Em

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់