បុរសជនជាតិថៃម្នាក់អាចប្រឈម នឹងការជាប់គុកដល់ទៅ៣៧ឆ្នាំ ដោយសារតែរូបលោកបាន សរសេរពាក្យមិនល្អចំពោះសត្វឆ្កែ ដែលស្ដេចព្រះ​ចៅ​ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត Bhumibol Adulyadejនិង​ឆ្កែ​របស់​ទ្រង់​ឈ្មោះ Tongdaeng នៅលើ Online ។ នេះ​បើ​យោងតាម សារ​ព័ត៌មាន New York Times​។ 

បុរសម្នាក់ឈ្មោះ Thanakorn Siripaiboon  ដែលមានមុខរបរជាកម្មកររោងចក្រត្រូវបានប៉ូលិសចូលចាប់ខ្លួន ដល់ផ្ទះបន្ទាប់ពីបុរសរូបនេះបានប្រើពាក្យមិនសមរម្យសរសេរដាក់ទៅលើសត្វឆ្កែមួយក្បាលដែលស្ដេចរបស់  ប្រទេសថៃស្រលាញ់ជាងគេ។

ឆ្កែមួយក្បាលនោះមានឈ្មោះថាTongdaengឬហៅក្រៅថាcopperជាសត្វដែលស្ដេចថៃស្រលាញ់និងយកមក ចិញ្ចឹមតាំងពីឆ្នាំ២០០២ម៉្លេះ។ដោយសារតែមើលងាយសត្វជាទីស្រលាញ់របស់មហាក្សត្រនេះហើយទើបបណ្ដាលឱ្យបុរសខាងលើអាចប្រឈមនឹងការជាប់ទោសរហូតដល់ទៅ៣៧ឆ្នាំឯណោះ។

នេះមិនមែនជាលើកដំបូងឡើយដែលប្រជាជនថៃអាចជាប់គុកដោយមិនដឹងខ្លួនចំពោះអ្វីដែលពួកគេបានធ្វើឱ្យ មិនប្រយ័ត្នប្រយែងចំពោះព្រះមហាក្សត្រពោលគឺអ្វីគ្រប់យ៉ាងឱ្យតែទាក់ទងនិងក្សត្រប្រជាជនថៃត្រូវតែគោរពទាំងអស់៕

​សូមបញ្ជាក់ថា ព្រះមហាក្សត្រ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត ដែលជា​ស្ដេច​គ្រងរាជ្យ​យូរ​ជាងគេ ត្រូវបាន​គោរព​យ៉ាងខ្លាំង​ក្នុងចំណោម​ប្រជាជន​ថៃ​និង​ត្រូវ​ចាត់ទុកជា​និមិត្តរូប​ឯកភាព​ជាតិ​។ ម្យ៉ាងទៀត ស្ដេច​អង្គ​នេះ​ត្រូវបាន​ការពារ​ដោយ​ច្បាប់ ដែល​មិន​អនុញ្ញាត​ឲ្យ​មានការ​និយាយ​ប៉ះពាល់​ឡើយ​៕

Thai-King-Bhumibol_3527075c

គ្រាន់តែសរសេរពាក្យប៉ុន្មានឃ្លា ប៉ះពាល់ដល់សត្វ ឆ្កែ សំណព្វចិត្តរបស់ស្តេចថៃ ប្រឈមជាប់ទោស ៣៧ឆ្នាំ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់